ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់បេីករថយន្តស៊េរីទំនេីបរេចង្កូតបុករថយន្តកុងតឺន័រ ពេញទំហឹង បណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ ឯតៃកុងក៏រងរបួសធ្ងន់ធ្ងរ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ត្រូវបានរថយន្តសាម៉ុយដឹកយកទៅសង្គ្រោះជីវិតភ្លាមៗ បន្ទាប់ពីបេីករថយន្តស៊េរីទំនើបមួយគ្រឿងក្នុងល្បឿនលឿន ទំនងជាងងុយដេក បានរេចង្កូត ចូលទៅគន្លងផ្លូវម្ខាងទៀត ជ្រុលទៅ បុករថយន្តសណ្ដោងកុងតឺន័រ ពេញទំហឹង បណ្ដាលឲ្យរងការខូចយ៉ាងដំណំ  ដោយបង្កឲ្យមានការភ្ញាក់ផ្អេីលនៅវេលាម៉ោង ១២និង៣០នាទី រំលងអធ្រាត្រឈានចូលថ្ងៃសុក្រទី១០ ខែមិថុនា ឆ្នាំ២០២២ នៅតាមបណ្ដោយផ្លូវជាតិលេខ ១ ស្ថិតក្នុងសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

     បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកេីតហេតុ គេបានឃេីញ បុរសម្នាក់បេីករថយន្តស៊េរីទំនេីបមួយគ្រឿង ម៉ាក Hyundai Santafe ពណ៌ស ពាក់ស្លាកលេខ កម្ពុជា NOV . RINA ធ្វេីដំណេីរតាមបណ្ដោយផ្លូវជាតិលេខ១ ទិសដៅពីលិចទៅកេីត ក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុច កេីតហេតុខាងលេីទំនងជាងងុយដេក ក៏បានរេចង្កូតទៅខាងឆ្វេងដៃ ចូលទៅគន្លងផ្លូវម្ខាងទៀត ជ្រុលទៅបុករថយន្តសណ្ដោងកុងតឺន័រ ក្បាលពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3A-5193 ដែលកំពុងធ្វេីដំណេីរ បញ្ច្រាសទិសគ្នាយ៉ាងពេញទំហឹង បណ្ដាលឲ្យ បុរសជាម្ចាស់រថយន្ត Hyundai រងរបួសធ្ងន់ធ្ងរ ត្រូវបានរថយន្តសាម៉ុយដឹកយកទៅសង្គ្រោះជីវិតភ្លាមៗ ។ ចំណែករថយន្តទាំងពីរគ្រឿងក៏រងការខូចខាតផ្នែកខាងមុខ ចំហៀងខាងឆ្វេងដូចគ្នា យ៉ាងដំណំ  រីឯតៃកុងរថយន្តកុងតឺន័រ បានរត់គេចខ្លួនបាត់ស្រមោល ។

     ក្រោយពេលកេីតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ក៏បានទាក់ទងទៅខាងជំនាញចរាចរណ៍ឲ្យចុះមកវាស់វែងយករថយន្តទាំងពីរទៅរក្សាទុកនៅ ការិយាល័យចរាចរណ៍ ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នា ពេលក្រោយ ៕

ដោយ ៖ ភារ៉ា ដង្កោ


ចែករំលែក៖