ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀននៃស្នងការខេត្តប៉ៃលិន បានចុះបង្ក្រាបសារធាតុញៀនឃាត់ខ្លួនមនុស្សម្នាក់និងវត្តុតាង

ចែករំលែក៖

ខេត្តប៉ៃលិន ៖ កាលពីវេលាម៉ោង ០៩និង០០នាទី ថ្ងៃទី ០៩ខែមិថុនាឆ្នាំ២០២២ ដោយមានការសម្របសម្រួលនីតិវិធីពី លោក សេង គីមឡាក់ ព្រះរាជអាជ្ញាសាលាដំបូងខេត្តប៉ៃលិន ឲ្យកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន បានបង្ក្រាបករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ០១លើក នៅភូមិអូរច្រាកើត សង្កាត់ទួលល្វា ក្រុង/ខេត្តប៉ៃលិន ឃាត់ខ្លួនជនសង្ស័យ ០១នាក់ ឈ្មោះ ហុង គីមហាក់  ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរកម្មករ រស់នៅភូមិអូរច្រាកើត សង្កាត់ទួលល្វា ក្រុង/ខេត្តប៉ៃលិន ។

 ក្រោយពីសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យរួច បន្ទាប់មកក៏បានដកហូតវត្ថុតាង រួមមាន : ម្សៅក្រាមពណ៌សថ្លា(ម៉ាទឹកកកICE) ០២កញ្ចប់តូច ទម្ងន់ថ្នាំសុទ្ធ ០.៦២ក្រាម, ដែកកេះ ០១, និងថង់វេចខ្ចប់មួយចំនួនទៀតជំនាញកំពុងអនុវត្តបន្តតាមនីតិវិធី ៕

ដោយ៖ស សារ៉េត


ចែករំលែក៖