ភ្នំពេញ ៖ រាជរដ្ឋភិបាលកម្ពុជា ចេញសេចក្តីសម្រេចស្តីពី ការជ្រើសរើសពលទាហានថ្មីចំនួន ៦០០នាក់ចំណុះបញ្ជារការដ្ឋានកាំភ្លេីងធំ។
សម្រេច:
ប្រការ១ : អនុញ្ញាតឲ្យក្រសួងការពារជាតិ ជ្រើសរើសពលទាហានថ្មី ចំនួន ៦០០ (ប្រាំមួយរយនាក់ ដើម្បីបំពេញក្របខ័ណ្ឌ ឲ្យ ៣កងវរសេនាតូចបង្កើតថ្មី ចំណុះបញ្ជាការដ្ឋានកាំភ្លើងធំ អគ្គបញ្ញាការដ្ឋាន។
ប្រការ២: រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ រដ្ឋមន្ត្រី រដ្ឋលេខាធិការ គ្រប់ក្រសួងស្ថាប័នដែលពាក់ព័ន្ធ ត្រូវអនុវត្តសេចក្តីសម្រេចនេះចាប់ពីថ្ងៃចុះហត្ថលេខាត់ទៅ ៕
ដោយ ៖ សិលា