ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួន​ក្រុមក្មេងទំនេីងចំនួន ៩នាក់ ដែលបង្កបញ្ហាដោយកាប់បំផ្លាញទ្រព្យសម្បត្តិរបស់អ្នកដ៏ទៃនៅខណ្ឌពោធិ៍សែនជ័យ និងខណ្ឌ៧មករា

ចែករំលែក៖

ភ្នំពេញ​៖​ ក្រុមក្មេងទំនេីងចំនួន ៩នាក់ ដែលបង្កបញ្ហាដោយកាប់បំផ្លាញទ្រព្យសម្បត្តិរបស់អ្នកដ៏ទៃនៅខណ្ឌពោធិ៍សែនជ័យ និងខណ្ឌ៧មករា ត្រូវបានសមត្ថកិច្ចចម្រុះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងឃាត់ខ្លួនបាន។ នេះបេីយោង​តាមប្រភពព័ត៌មានពី​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ បានឱ្យដឹងនៅយប់ថ្ងៃ​ព្រហស្បតិ៍​ទី​០៩​ ខែមិថុនា​ ឆ្នាំ​២០២២។ 

ប្រភពដដែលបន្តថា​ ដោយអនុវត្តតាមបទបញ្ជារបស់លោក ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងដោយមានការដឹកនាំបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ទោ សុង លី ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាល ខណ្ឌ៧មករា ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌដង្កោ បានធ្វើការស្រាវជ្រាវឈានដល់ការឃាត់ខ្លួនក្រុមទាំងនេះតែម្តង។ 

បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីកសាងសុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នុំពេញ ចាត់ការបន្តតាមនីតិវិធីច្បាប់៕

ដោយ​៖សហការី​


ចែករំលែក៖