ព័ត៌មានទាន់ហេតុការណ៍៖

ទុស្សេខ្សែភ្លើងឆេះផ្ទះជួសជុលទូរស័ព្ទដៃមួយកន្លែងក្នុងខណ្ឌដង្កោ បណ្ដាលឱ្យខូចខាតសម្ភារមួយចំនួនធំ

ចែករំលែក៖

ភ្នំពេញ ៖ ផ្ទះជួសជុលទូរស័ព្ទដៃ​មួយ​កន្លែង​ក្នុងខណ្ឌដង្កោ ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ ហើយត្រូវបានកម្លាំងសមត្ថកិច្ច​ជំនាញចេញរថយន្តបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះសហការជាមួយអាជ្ញាធរមូលដ្ឋាន ព្រមទាំងប្រជាពលរដ្ឋ ធ្វើការអន្តរាគមន៍បាញ់ពន្លត់យ៉ាងញាប់ដៃញាប់ជើង កាលពីវេលា​ម៉ោង​ ៧និង​៥០នាទី​យប់​ ថ្ងៃ​ទី​១០​ ខែ​មិថុនា​ ឆ្នាំ​២០២២​ ត្រង់ចំណុច​ផ្ទះ​យីហោ​ ជា​ង​ វិច្ឆិកា​ ជួសជុល​ទូរសព្ទ័​ដៃ​  ស្ថិត​តាម​បណ្ដោយ​ផ្លូវ​បេតុង​បឹង​តាម៉ាត​ ភូមិ​សំបួរ​ សង្កាត់​ដង្កោ​ ខណ្ឌ​ដង្កោ​ ។ 

 ម្ចាស់​ផ្ទះ​ជួល​មានឈ្មោះ​ ម៉ម​ វិច្ឆិកា​ ភេទប្រុស​ អាយុ​ ៣៨ឆ្នាំ​ មុខរបរ​ ជាង​ជួសជុល​ ទូរស័ព្ទ ស្នាក់នៅ​កន្លែង​កេីតហេតុ​ ។ដោយផ្ទះ​ដែល​ឆាបឆេះ​មាន​ទំហំ​ ៣ម៉ែត្រគុណ៤ម៉ែត្រ​  ប្រភេទ​បេតុង​ប្រក់​ស័ង្កសី​   

   ​ យោងតាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ដែល​រស់​ជិត​ផ្ទះ​កេីតហេតុ​ បានប្រាប់ឲ្យដឹង​ថា​ មុន​ពេល​កេីតហេតុ​ គឺ​ម្ចាស់​ផ្ទះ​បានចាក់​សោរ​ចោល​ហើយ​ចេញ​ទៅ​ក្រៅ​បាត់ ។ លុះ​ដល់​ម៉ោង​កេីតហេតុ​ស្រាប់​តែ​មាន​អណ្តាត​ភ្លេីង​ និង​ផ្សែង​ហុយ​ចេញ​ពី​ផ្ទះ​ជួសជុល​ទូរ​ស័ព្ទដៃ​ ទេីប​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​ក្បែរ​នោះ​ បាននាំ​គ្នា​ចេញ​មក​ស្រែក​ឆោឡោ​ថា​មាន​ភ្លើង​ឆេះ​ផ្ទះៗ​ និងបាន​រាយការណ៍​ជូន​សមត្ថកិច្ច​មូលដ្ឋានសុំ​រថយន្ដ​ពន្លត់​អគ្គិភ័យ​ មក​បាញ់ទឹកពន្លត់ ។

     បន្ទាប់ពីទទួលបានព័ត៌មានខាងលើនេះភ្លាម ក្រុមការងារជំនាញរបស់ការិយាល័យ​​បង្ការ​ពន្លត់​អគ្គិភ័យ  និងសង្គ្រោះរបស់​ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ ប្រចាំ​នៅ​សាលា​ខណ្ឌ​ដង្កោ​ ចំនួន​១គ្រឿង​ និង​រថយន្ត​របស់​ក្រុម​ហ៊ុន​ ស្រាបៀរ​កម្ពុជា​ ចំនួន​១គ្រឿង​បានមកដល់ និង​បានគាស់​សោរ​ទ្វារ​ផ្ទះ​ចេញ​ ហើយ​ធ្វើការ​បាញ់​ទឹកពន្លត់​ អស់​ទឹក​ចំនួន២រថយន្ត​ ភ្លើង​ក៏រលត់​ទៅ​វិញ​ទាំង​ស្រុង​នៅ​វេលា​ម៉ោង​ ៨និង​៣០នាទីយប់​ថ្ងៃ​ដដែល​   

    សមត្ថកិច្ច​បាន​ឲ្យដឹង​ថា​ ក្នុងករណី​អគ្គិភ័យនេះ​មិន​បង្កឲ្យមាន​ការ​ឆេះ​រាលដាល​ដល់​ផ្ទះ​បង​ប្អូន​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​ក្បែរ​គ្នានោះ​ទេ​ ហេីយ​ក៏មិន​បង្កគ្រោះថ្នាក់​ដល់​មនុស្ស​នោះ​ដែរ​  គឺ​គ្រាន់​តែ​ខូចខាត​សម្ភារ​មួយចំនួនធំនៅ​ជាន់​ឡៅតឿ​តែ​ប៉ុណ្ណោះ​ ។ ចំពោះ​មូលហេតុ​ សមត្ថកិច្ច​សង្ស័យ​ថា​ បណ្ដាល​មក​ពីទុស្សេខ្សែភ្លើង ៕

ដោយ ៖ ភារ៉ា ដង្កោ


ចែករំលែក៖