ព័ត៌មានទាន់ហេតុការណ៍៖

ប៉ុស្តិ៍នគរបាលរដ្ឋបាលឃ្មួញស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យ ០៣នាក់ ករណីលួចមានស្ថានទម្ងន់ទោស

ចែករំលែក៖

ភ្នំពេញ៖ យោងតាមរាយការណ៍របស់អធិការរដ្ឋាននគរបាលខណ្ឌសែនសុខបានឱ្យដឹងថា,នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២វេលាម៉ោង០៩និង ៣០នាទីកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃ្មួញស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យ ០៣នាក់ ករណីលួចមានស្ថានទម្ងន់ទោសដោយប្រព្រឹត្តអំពើហិង្សា(ប្រើជើងធាក់ផ្តួល ប្រើខ្សែក្រវ៉ាត់ដេញ វាយ និងវាយតប់យកម៉ូតូ) ដែលប្រព្រឹតទៅកាលពីថ្ងៃទី២៩ខែឧសភា២០២២ ម៉ោង០៣ និង០៩នាទី នៅចំណុចម្តុំបន្សាបគ្រឿងញៀន ឱកាសខ្ញុំ ផ្លូវបេតុង ភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ បង្កដោយជនសង្ស័យ ០៣នាក់ ។ សមត្ថកិច្ចបានឱ្យដឹងថាជនសង្ស័យ០៣នាក់ ៖ ១-ឈ្មោះ ម៉ាន់ កែវជីវិត ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) , ២-ឈ្មោះ រុំ ថារិទ្ធ ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) , ៣-ឈ្មោះ ណាង រតនា ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) បានធ្វើសកម្មភាពប្រើជើងធាក់ផ្តួលប្រើខ្សែក្រវ៉ាត់ដេញវាយ និងវាយតប់យក ម៉ូតូ០១គ្រឿង ម៉ាកហ្សូមឺអ៊ិច ពណ៌ទឹកក្រូច ផលិតឆ្នាំ២០១៧ ពាក់ស្លាកលេខភ្នំពេញ 1GM-1953  របស់ជនរងគ្រោះឈ្មោះ ជុំ សិរីសួរ ភេទស្រី អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើការ ស្នាក់នៅផ្ទះលេខ៧៧ ផ្លូវ១៨៤ ភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។ សម្ភារៈបាត់បង់ ម៉ូតូ០១គ្រឿង ម៉ាកហ្សូមឺអ៊ិច ពណ៌ទឹកក្រូច ផលិតឆ្នាំ២០១៧ ពាក់ស្លាកលេខភ្នំពេញ 1GM-1953 ។ បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ៕

ដោយ៖ចន្ទ លីហ្សា


ចែករំលែក៖