រដ្ឋាភិបាលអូស្ត្រាលីមានសកម្មភាពដើម្បីបន្ថយភាពតានតឹង ជាមួយបារាំង អូស្ត្រាលីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីមានតម្លៃ៥៨៣លានដុល្លារ ។ នេះជាសកម្មភាពរបស់រដ្ឋាភិបាលទីក្រុង កង់បេរ៉ា ក្នុងការផ្សះផ្សាទំនាក់ទំនងរវាងប្រទេសទាំងពីរ ក្រោយប្រឈមមុខតានតឹងដោយសារតែ ការលុបកិច្ចព្រមព្រៀងផលិតនាវាមុជទឹកមានតម្លៃជាង ៤ពាន់លានដុល្លារកាលពីឆ្នាំ ២០២១។
កាលពីឆ្នាំ ២០២១ អូស្ត្រាលីបានលុបកិច្ចព្រមព្រៀងផលិតនាវាមុជទឹកជាមួយក្រុមហ៊ុនបារាំង Naval Group ដោយងាកទៅ ព្រមព្រៀងជាមួយអាមេរិក និងអង្គគ្លេសវិញ ធ្វើឱ្យបារាំងខឹងសម្បាយ៉ាងខ្លាំង បង្កឱ្យមានវិបត្តិក្នុងទំនាក់ទំនងការទូតជាប្រវត្តិសាស្ត្រ។
កាលពីថ្ងៃទី ១១ ខែមិថុនា នាយករដ្ឋមន្ត្រីអូស្ត្រាលី Anthony Albanese បានប្រកាសនៅក្នុងសន្និសីទកាសែតក្នុងទីក្រុងស៊ីដនីថា រដ្ឋាភិបាលរបស់លោកបានព្រមព្រៀងជាមួយក្រុមហ៊ុន Naval Group របស់បារាំង ។
នាយករដ្ឋមន្ត្រី Naval Group បានបញ្ជាក់ថា«ជាមួយនឹងការប្រឈមមុខនាពេលបច្ចុប្បន្ននៅលើពិភពលោក នៅពេលនេះបារាំង និងអូស្ត្រាលីបានសាមគ្គីគ្នាជាថ្មី ដើម្បីផលប្រយោជន៍រួម៕
ដោយ៖ ធីរីណា(រូបថត ៖ Reuters)