ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលជំនាញនៃការិយាល័យប្រឆាំងគ្រឿងញៀនស្នងការខេត្តប៉ៃលិនចុះឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន៦នាក់ករណីជួញដូរសារធាតុញៀនខុសច្បាប់

ចែករំលែក៖

ខេត្តប៉ៃលិន ៖ កាលពីវេលាម៉ោង១២ និង៣០នាទី ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ ដោយមានការអនុញ្ញាតពីលោក  សេង សុគន្ធ ស្នងការនគរបាលខេត្តប៉ៃលិន និងមានការសម្របសម្រួលពីលោក សេង គីមឡាក់ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តប៉ៃលិន កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនដឹកនាំដោយលោកវរសេនីយ៍ទោ សេង ចិន្តា បានដឹកនាំកម្លាំងជំនាញចុះបង្ក្រាបជាក់ស្តែងក្នុងករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនចំនួន ០១ករណី មានចំនួន ០៤គោលដៅ។

សមត្ថកិច្ចនគរបាលជំនាញនៃស្នងការខេត្តបានឲ្យដឹងថា÷បានចុះគោលដៅទី០១៖នៅចំណុចភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន បានចុះឃាត់ខ្លួនជនសង្ស័យបានម្នាក់ វត្ថុតាងដកហូតម៉ាទឹកកកICEថ្នាំញៀនចំនួន ០៥កញ្ចប់ ទម្ងន់២៣,៩០ក្រាមថ្នាំសុទ្ធ,ជញ្ជីងចំនួន ០១គ្រឿង,ដបសម្រាប់ជក់ថ្នាំញៀនចំនួន០១ ,អំពូលទែម៉ូមែត្រចំនួន ០១ និងថង់វេចខ្ចប់មួយចំនួនទៀត។

ចុះគោលដៅទី០២៖នៅវេលាម៉ោង១៤និង០០នាទីចំណុចភូមិភ្នំស្ពង់ ឃុំសាលក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បានឃាត់ខ្លួនម្នាក់ទៀត វត្ថុតាងដកហូតថ្នាំញៀនម៉ាទឹកកកICEចំនួន ០១កញ្ចប់តូច និងម៉ូតូចំនួន ០១គ្រឿង។

•គោលដៅទី០៣៖នៅវេលាម៉ោង១៤ និង៣០នាទីចំណុចក្រោមស្ពានកំរៀងស្ថិតនៅភូមិកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ស្រី និងឈានទៅឆែកឆេរបន្ទប់ជួលរបស់ជនសង្ស័យបានរកឃើញសរុបទាំងអស់ថ្នាំញៀនម៉ាទឹកកកICEចំនួន ១១កញ្ចប់(ធំចំនួន ០៦កញ្ចប់,ល្មមចំនួន ០៥កញ្ចប់),ថ្នាំញៀនប្រភេទWYចំនួន ០៧កញ្ចប់ធំ និងតូចចំនួន០១កញ្ចប់,ជញ្ជីងថ្លឹងថ្នាំញៀនចំនួន ០១គ្រឿង,ថង់វេចខ្ចប់ថ្នាំញៀនចំនួន ០២ដុំធំ។

គោលដៅទី០៤៖នៅវេលាម៉ោង១៧ និង០០នាទី នៅចំណុចស្រែម្អម ភូមិភ្នំស្ពង់ ឃុំសាលាក្រៅ ខេត្តប៉ៃលិន ឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ ស្រី០១នាក់ វត្ថុតាងដកហូតរថយន្តចំនួន ០១គ្រឿងពណ៌លឿនពាក់ស្លាកលេខបាត់ដំបង2A-6243,ម៉ូតូចំនួន ០២គ្រឿង និងគោយន្តកន្ត្រៃយ៍ចំនួន ០១គ្រឿង។

ក/ឃាត់ខ្លួនជនសង្ស័យសរុបទាំងអស់០៦នាក់ ស្រី០២នាក់៖

១. ឈ្មោះ ឈុន លីហួរ  ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរ កម្មករ បច្ចុប្បន្នភូមិអូរតាប្រាង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។(ម៉ាទឹកកកICEថ្នាំញៀនចំនួន ០៥កញ្ចប់ ទម្ងន់២៣,៩០ក្រាមថ្នាំសុទ្ធ,ជញ្ជីងចំនួន ០១គ្រឿង,ដបសម្រាប់ជក់ថ្នាំញៀនចំនួន០១ ,អំពូលទែម៉ូមែត្រចំនួន ០១ និងថង់វេចខ្ចប់មួយចំនួនទៀត)។

២.. ឈ្មោះ មាន ចាន់ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរ មិនពិតប្រាកដ បច្ចុប្បន្នភូមិអូរតាវ៉ៅ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។(ម៉ាទឹកកកICEចំនួន ០១កញ្ចប់ ទម្ងន់០,៥៤ក្រាម និងម៉ូតូចំនួន ០១គ្រឿង)។

៣. ឈ្មោះ វុធ គន្ធី ភេទស្រី អាយុ៣៨ឆ្នាំ មុខរបរ មិនពិតប្រាកដ បច្ចុប្បន្នរស់នៅផ្ទះជួលនៅភូមិកំរៀង ឃុំកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង។(ម៉ាទឹកកកICEចំនួន ១១កញ្ចប់ទម្ងន់២៩៧,៥៩ក្រាមថ្នាំសុទ្ធ,ថ្នាំញៀនប្រភេទWYចំនួន ១៤០៨គ្រាប់ ទម្ងន់១៣៤,៣៤ក្រាម,ជញ្ជីងថ្លឹងថ្នាំញៀនចំនួន ០១គ្រឿង,ថង់វេចខ្ចប់ថ្នាំញៀនចំនួន ០២ដុំធំ)។

៤. ឈ្មោះ វុធ វ៉ាង ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរ មិនពិតប្រាកដ បច្ចុប្បន្នរស់នៅភូមិភ្នំកុយ ឃុំសាលាក្រៅ ស្រុកសាលក្រៅ ខេត្តប៉ៃលិន។(រថយន្តចំនួន ០១គ្រឿងពណ៌លឿនគោយន្តកន្ត្រៃយ៍ចំនួន ០១គ្រឿង)។

៥. ឈ្មោះ ឌួង សង្ហា ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរ មិនពិតប្រាកដ បច្ចុប្បន្នរស់នៅភូមិភ្នំកុយ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

៦. ឈ្មោះ អ៊ុំ ដាលីន ភេទស្រី អាយុ ២៤ឆ្នាំ មុខរបរ មិនពិតប្រាកដ បច្ចុប្បន្នរស់នៅភូមិភ្នំកុយ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

ខ/វត្ថុតាង និងសម្ភារៈដកហូតសរុបរួមមាន៖

១. ម្សៅក្រាមពណ៌សថ្លាម៉ាទឹកកកICE សរុបទម្ងន់ ៣២២,០៣ក្រាមថ្នាំសុទ្ធ។

២. ប្រភេទអក្សរWYចំនួន១៤០៨គ្រាប់ ទម្ងន់សរុប ១៣៤,៣៤ក្រាមថ្នាំសុទ្ធ។

៣. រថយន្តចំនួន ០១គ្រឿងពណ៌លឿនពាក់ស្លាកលេខ2A-6243។

៤. គោយន្តកន្ត្រៃយ៍ចំនួន ០១គ្រឿង។

៥. ម៉ូតូចំនួន០២គ្រឿង និងទូរស័ព្ទចំនួន ០៣គ្រឿង។

៦. ជញ្ជីងចំនួន ០២គ្រឿង។

៧. សម្ភារៈជក់ថ្នាំញៀន និងថង់វេចខ្ចប់ថ្នាំញៀនចំនួន ០២ដុំធំ។

មន្ត្រីនគរបាលជំនាញនៃស្នងការខេត្តបានបន្តទៀតថា÷ក្នុងករណីខាងលើកម្លាំងជំនាញយើងបាននាំខ្លួនជនសង្ស័យ ព្រមទាំងវត្ថុតាង ត្រូវបានការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ដើម្បីសាកសួរ និងកសាងសុំណុំរឿងចាត់ការតាមនីតិវិធីច្បាប់។

ដោយ៖ស សារ៉េត


ចែករំលែក៖