ខេត្តបាត់ដំបង៖ កម្លាំងនគរបាលខេត្តបាត់ដំបង បានឃាត់រថយន្តធុនតូចធំចំនួន០៨គ្រឿង ដែលល្មេីសដោយការហាមចូលក្នុងក្រុងរួមទាំងការដឹកសំពីងសំពោងត្រូវបានឃាត់ដេីម្បីអុវត្តតាមច្បាប់។
របាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្ត បានឱ្យដឹងថា អនុវត្តតាមយោបល់បញ្ជាដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃ សៅរ៍ ១២កេីតខែជេស្ឋឆ្នាំខាលចត្វាស័កព.ស.២៥៦៦ត្រូវថ្ងៃទី១១ ខែមិថុនាឆ្នាំ២០២២ លោកវរសេនីយ៍ឯក ចាន់ សុធី នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកបានដឹកនាំកម្លាំងក្នុងការិយាល័យការិយាល័យល្បាតចល័តតាមដងផ្លូវក្នុងក្រុងបាត់ដំបង ក្នុងនោះបានឃាត់រថយន្តធុនធំបើកបរល្មើសផ្លាកសញ្ញាចូលក្រុង និង រថយន្តដឹកសំពីងសំពោងចំនួន០៨គ្រឿងមាន៖
-រថយន្តធុនធ្ងន់ ០៥ គ្រឿង
-រថយន្តដឹកសំពីងសំពោង ០៣ គ្រឿង។
បច្ចុប្បន្នរថយន្តនិងអ្នកបេីកបរត្រូវបាននាំមកការិយាល័យដេីម្បីអនុវត្តតាមច្បាប់ស្តីពីចរារណ៍ផ្លូវគោក៕
ដោយ៖សហការី