ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណីអំពើលួច​(លួចម៉ូតូ​)​ នៅស្រុកព្រៃនប់​

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ជនសង្ស័យចំនួន០២នាក់ ត្រូវ​បានកម្លាំងជំ​នាញនៃអធិការដ្ឋាននគរ​បាលស្រុកព្រៃនប់ បានធ្វើការឃាត់ខ្លួន​ពាក់ព័ន្ធករណីអំពើលួច​(លួចម៉ូតូ​)​ កាលពីវេលាម៉ោង០២និង៣០នាទីទៀបភ្លឺថ្ងៃសៅរ៍ ១២កើត ខែជេស្ធ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២ ស្ថិតនៅចំណុច ក្នុងភូមិជម្ពូរខ្មៅ ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ 

យោងតាម​របាយការណ៍​ បានបន្តថា​ ជនសង្ស័យទាំង០២នាក់នេះ ៖ ១.ឈ្មោះ ហុច តូច ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ ២.ឈ្មោះ សេង ហេង ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅនៅភូមិគគី ឃុំបិតត្រាង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានធ្វើសកម្មភាពលួចម៉ូតូ​០១គ្រឿងម៉ាក ហុងដាឌ្រីម ពណ៍ខ្មៅ គ្មានស្លាកលេខរបស់ឈ្មោះ ភួង រិទ្ធ ភេទប្រុស អាយុ៥១ ឆ្នាំ មុខរបរមេភូមិ មានទីលំនៅចំណុចកើតហេតុ ខណះពេល ម្ចាស់ម៉ូតូទុកម៉ូតូនៅមុខផ្ទះ ហើយជនសង្ស័យទាំង០២នាក់ បានធ្វើសកម្មភាពលួចបណ្ដើរម៉ូតូចេញ ហើយក៏ត្រូវបានម្ចាស់ម៉ូតូរាយការណ៍ជូនសមត្ថកិច្ច ឱ្យ​អត្តរាគមន៍ធ្វើការឃាត់ខ្លួនបានតែម្ដង ។

បច្ចុប្បន្នកម្លាំងជំនាញកំពុងកសាងសំណុំ​រឿងតាមនីតិវិធីច្បាប់ ៕

ដោយ​៖សហការី​


ចែករំលែក៖