ភ្នំពេញ ៖ ព័ត៌មានបឋម : រថយន្តមួយគ្រឿងរេចង្កូតបុកបង្កាន់ដៃស្ពានច្បារអំពៅ លៀនក្បាលរថយន្តចូលទន្លេ តែសំណាងល្អមិនធ្លាក់ចូលទន្លេ កុំអីលង់ទឹកទាំងឡាន ទាំងម្ចាស់ ថប់ដង្ហើមតែម្តង។
សូមបញ្ជាក់ថា, រថយន្តឈ្នួលមួយគ្រឿងរេចង្កូតបុកបង្កាន់ដៃស្ពានច្បារអំពៅ លៀនក្បាលរថយន្តចូលទន្លេ តែសំណាងល្អមិនបណ្តាលឱ្យធ្លាក់ចូលទន្លេ និងមិនបង្កគ្រោះថ្នាក់ដល់មនុស្សឡើយ ។ ប៉ុន្តែមានអ្នកដំណើរដ៏ច្រើនភ្ញាក់ផ្អើល លស់ព្រលឹងជំនួស នឹងអ្នកបើកបរ បែបប្រញាប់ ឬបោះបង់ចោលការគោរពច្បាប់ចរាចរណ៍។
សូមជម្រាបថា, ហេតុការណ៍នេះកេីតឡេីងនៅវេលាម៉ោងជាង ៦៖០០នាទីល្ងាច ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២ ស្ថិតនៅលើស្ពានច្បារអំពៅ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ៕
ដោយ ៖ សហការី