ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមក្មេងទំនើងជិះម៉ូតូបង្ហោះ កែច្នៃបំពង់ស៊ីម៉ាំងលឺខ្លាំងនិងជិះម៉ូតូរេពេញផ្លូវត្រូវនគរបាលឃាត់ខ្លួន

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ នគរបាលក្រុងសិរីសោភ័ណឃាត់ខ្លួនក្រុមក្មេងទំនើងចំនួន១៤នាក់ដែលបង្ហោះម៉ូតូកែច្នៃបំពង់ស៊ីម៉ាំងប្រែនសំឡេងរំខានពលរដ្ឋនៅលើដងផ្លូវសាធារណៈតាំងពីវេលាម៉ោង០៩ព្រឹកដល់ម៉ោង០៥ល្ងាច នៅថ្ងៃទី ១១ខែមិថុនា ឆ្នាំ២០២២ត្រង់ចំណុចភូមិសាស្ត្រ សង្កាត់ទឹកថ្លា,សង្កាត់អូរអំបិល និងសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។

 នគរបាលប្រាប់ថា កំលាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀន,ផ្នែកព្រហ្មទណ្ឌនិងផ្នែកសណ្តាប់ធ្នាប់ នៃអធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណ សហការជាមួយកំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទឹកថ្លា សង្កាត់កំពង់ស្វាយ  និងសង្កាត់អូរអំបិល  ដឹកនាំដោយលោកវរសេនីយ៍ឯកស៊ី ឌី អធិការនគរបាលក្រុង ចុះប្រតិបត្តិការបង្រ្កាបក្រុមក្មេងទំនើងម៉ូតូកែច្នៃស៊ីម៉ាំងម៉ូតូលឺសំឡេងខ្លាំង ឃាត់បានមនុស្ស១៤នាក់ ទាំងអ្នករួមដំណើរនិងម៉ូតូចំនួន១១គ្រឿង ក្នុងនោះ ម៉ូតូអត់ពន្ធចំនួន០៣គ្រឿង,បង្ហោះម៉ូតូ២គ្រឿងជិះពីក្រោយ០២គ្រឿង,ជិះរេចុះឡើង០១គ្រឿង, ស៊ីម៉ាំងលឺសំឡេងខ្លាំង០៦គ្រឿង ។

 នគរបាលបញ្ជាក់ថាៈក្រុមក្មេងទាំងនោះរួមមាន៖

១/-ឈ្មោះត្រាណ លីហ៊ាង ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរជាងជួសជុលម៉ូតូនៅភូមិកណ្តាលឃុំសឹង្ហ  បច្ចុប្បន្នរស់នៅភូមិនៅភូមិកណ្តាល ឃុំសឹង្ហ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ  ម្ចាស់កម្មសិទ្ធម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ ស្លាកលេខបាត់ដំបង 1R-7297 (ស៊ីម៉ាំងកែច្នៃលឺសំឡេងខ្លាំង)។

២/-ឈ្មោះសាន សិទ្ធ  ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរជាងសំណង់  នៅផ្សារថ្មីសង្កាត់កំពង់ស្វាយ បច្ចុប្បន្នរស់នៅភូមិនៅភូមិពង្រ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ  ខេត្តបន្ទាយមានជ័យ  ម្ចាស់កម្មសិទ្ធម៉ូតូម៉ាកហុងដាMSX ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៧ ស្លាកលេខគ្មាន មានពន្ធ (ស៊ីម៉ាំងកែច្នៃលឺសម្លេងខ្លាំង)។ ៣/-ឈ្មោះផាត សុធី ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរកម្មករលីអីវ៉ាន់ខារ៉ាបៅ  នៅផ្លូវលេខ២សង្កាត់កំពង់ស្វាយ បច្ចុប្បន្នរស់នៅភូមិនៅភូមិពង្រ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ  ខេត្តបន្ទាយមានជ័យ  ម្ចាស់កម្មសិទ្ធម៉ូតូម៉ាកយ៉ាម៉ាហា អ៊ីស៊ីត័រ ពណ៌ខ្មៅ  ស្លាកលេខគ្មាន គ្មា នពន្ធ (ស៊ីម៉ាំងកែច្នៃលឺសម្លេងខ្លាំង)។ ៤/-ឈ្មោះប្រុស ហេងភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរសិស្ស នៅវិទ្យាល័យអូរអំបិលសង្កាត់អូរអំបិល បច្ចុប្បន្នរស់នៅភូមិនៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា  ក្រុងសិរីសោភ័ណ  ខេត្តបន្ទាយមានជ័យ  ម្ចាស់កម្មសិទ្ធម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ សេរីឆ្នាំ២០២២  ស្លាកលេខបន្ទាយមានជ័យ 1Y-0079 (អ្នកបើកបង្ហោះម៉ូតូ) និងឈ្មោះសឹង្ហ ឆៃអេង ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្ស នៅសាលាវិទ្យល័យអូរអំបិល បច្ចុប្បន្ន រស់នៅភូមិគាប សង្កាត់ទឹកថ្លា  ក្រុងសិរីសោភ័ណ  ខេត្តបន្ទាយមានជ័យ  អ្នកអង្គុយក្រោយបំបាស់តគួទ។ ៥/-ឈ្មោះប៉ុន សុភារ៉ាភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរសិស្ស នៅវិទ្យាល័យអូរអំបិលសង្កាត់អូរអំបិល បច្ចុប្បន្នរស់នៅភូមិនៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា  ក្រុងសិរីសោភ័ណ  ខេត្តបន្ទាយមានជ័យ  ម្ចាស់កម្មសិទ្ធម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ សេរីឆ្នាំ២០១០  ស្លាកលេខបន្ទាយមានជ័យ 1A-6546 (អ្នកបើកអមពីក្រោយ)។ និងឈ្មោះឆិញ ខ័ណ្ឌយ៉ារ៉ា ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្ស នៅសាលាវិទ្យល័យអូរអំបិល បច្ចុប្បន្ន រស់នៅភូមិគាប សង្កាត់ទឹកថ្លា  ក្រុងសិរីសោភ័ណ  ខេត្តបន្ទាយមានជ័យ  អ្នកអង្គុយក្រោយ។ ៦/-ឈ្មោះវី សុខភួនភេទប្រុស អាយុ ១៥ឆ្នាំ មុខរបរសិស្ស នៅវិទ្យាល័យអូរអំបិល សង្កាត់អូរអំបិល បច្ចុប្បន្នរស់នៅភូមិនៅភូមិគាប សង្កាត់ទឹកថ្លា  ក្រុងសិរីសោភ័ណ  ខេត្តបន្ទាយមានជ័យ  ម្ចាស់កម្មសិទ្ធម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ សេរីឆ្នាំ២០១៧  ស្លាកលេខបន្ទាយមានជ័យ 1Q-9601 ,ឈ្មោះអាន អឿន ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្ស នៅសាលាវិទ្យា  ល័យអូរអំបិល បច្ចុប្បន្ន រស់នៅភូមិគាប សង្កាត់ទឹកថ្លា  ក្រុងសិរីសោភ័ណ  ខេត្តបន្ទាយមានជ័យ  (អ្នកអង្គុយអមពីក្រោយ)និងឈ្មោះយូ ម៉ានី ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្ស នៅសាលាវិទ្យល័យអូរអំបិល បច្ចុប្បន្ន រស់នៅភូមិអូរអំបិល សង្កាត់អូរបិល   ក្រុងសិរីសោភ័ណ  ខេត្តបន្ទាយមានជ័យ  អ្នកអង្គុយក្រោយ​។៧/-ឈ្មោះទូច ចាន់នឿន ភេទប្រុស អាយុ ១៤ឆ្នាំ មុខរបរសិស្សនៅបឋមសិក្សាតាក់ហៅយ៉េ នៅភូមិទឹកថ្លា បច្ចុប្បន្នរស់នៅភូមិនៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា  ក្រុងសិរីសោភ័ណ  ខេត្តបន្ទាយមានជ័យ  ម្ចាស់កម្មសិទ្ធម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ សេរីឆ្នាំ២០១៦  ស្លាកលេខបន្ទាយមានជ័យ 1M-9954 (អ្នកបើកបង្ហោះម៉ូតូ)និងលឹម ចាន់ឡា ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរនៅផ្ទះ បច្ចុប្បន្ន រស់នៅភូមិទឹកថ្លាសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ  អ្នកអង្គុយក្រោយបំបាស់គួទ។ ៨/-ឈ្មោះសុខ សេងលី ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរជាងជួសជុលម៉ូតូ  នៅមុខរោងចក្រផ្លូវ៧មករា សង្កាត់កំពង់ស្វាយ បច្ចុប្បន្នរស់នៅភូមិនៅភូមិព្រៃឬស្សី សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ  ខេត្តបន្ទាយមានជ័យ  ម្ចាស់កម្មសិទ្ធម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ  ផ្លាកលេខបន្ទាយមានជ័យ 1P-2591 (ស៊ីម៉ាំងកែច្នៃលឺសម្លេងខ្លាំង)។ ៩/-ឈ្មោះអែម ហេណុក ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរជាងជួសជុលម៉ូតូនៅមុខផ្លូវ៧មករាភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ បច្ចុប្បន្នរស់នៅភូមិនៅភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ  ខេត្តបន្ទាយមានជ័យ  ម្ចាស់កម្មសិទ្ធម៉ូតូម៉ាកហុងដាវេវ ពណ៌ខៀវ  ផ្លាកលេខបន្ទាយមានជ័យ 1I-1588 (ស៊ីម៉ាំងកែច្នៃលឺសម្លេងខ្លាំង)។១០/-ឈ្មោះឌុច សីហាឡៃហាំង ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរសិស្ស នៅវិទ្យាល័យហ៊ុនសែនខ្លាកូន សង្កាត់កំពង់ស្វាយ បច្ចុប្បន្នរស់នៅភូមិនៅភូមិបន្ទាយមានរឹទ្ធ ឃុំគោករមាត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ  ម្ចាស់កម្មសិទ្ធម៉ូតូម៉ាកហុងដាសងបុិច ពណ៌ក្រហម  ផ្លាកលេខគ្មាន គ្មានពន្ធ (ជិះរ៉េចុះឡើង)។ អ្នកអង្គុយបែមុខទៅក្រោយ ឈ្មោះវ៉ាត់ លីហ្វាយ ភេទប្រុសអាយុ១៧ឆ្នាំ បច្ចុប្បន្ន រស់នៅភូមិពង្រសង្កាត់កំពង់ស្វាយក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ មុខរបរសិស្ស នៅវិទ្យាល័យ៊ុនសែនខ្លាកូន ។ ១១/-ឈ្មោះវេង វ័ន្ត ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរកម្មកររោងការ  នៅមុខមុខវត្តតាហ៊ី សង្កាត់កំពង់ស្វាយ បច្ចុប្បន្នរស់នៅភូមិនៅភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ  ខេត្តបន្ទាយមានជ័យ  ម្ចាស់កម្មសិទ្ធម៉ូតូម៉ាកហុងដាឌ្រី ពណ៌ខ្មៅ  ផ្លាកលេខ គ្មានពន្ធ (ស៊ីម៉ាំងកែច្នៃលឺសម្លេងខ្លាំង)។

លោក ស៊ី ឌី អធិការនគរបាលលក្រុងសិរីសោភ័ណ បានបញ្ជាក់ថា៖ ចំពោះក្មេងទំនើងទាំងនោះនគរបាលឲ្យរត់ចំនួន២០ជុំដងទង់ជាតិ  រួចធ្វើការអប់រំ ធ្វើកិច្ចសន្យាបញ្ឈប់មិនឲ្យប្រព្រឹត្តជាលើកទី២បន្តទៀត បើមិនរៀងចាលចាប់បានជាលើកទី២ នឹងអនុវត្តតាមវិធានការរដ្ឋបាល បន្ទាប់មកកោះហៅឪពុកម្តាយឬអាណាព្យាបាលមកធានាយកទៅអប់រំបន្ត ហើយម៉ូតូដែលពាក់ព័ន្ធនឹងបំពង់ស៊ីម៉ាំងលឺខ្លាំង តម្រូវឲ្យម្ចាស់ដាក់បំពង់ស៊ីម៉ាំងឲ្យត្រូវតាមលក្ខណៈដើមវិញ ។ដោយឡែកម៉ូតូដែលអត់ពន្ធ សមត្ថកិច្ចអនុវត្តតាមច្បាប់។ជាមួយគ្នានោះ ដែរ លោកអធិការនគរបាលក្រុង បានអំពាវនាវដល់ ឪពុកម្តាយ ឬអាណាព្យាបាលមេត្តាណែនាំដល់កូនចៅ របស់ខ្លួនកុំឲ្យប្រព្រឹត្តនូវអំពើដែលសង្គមស្អប់ខ្ពើម ដូចជាការបង្ហោះម៉ូតូ ជិះរេចុះឡើងពេញផ្លូវនេះ វាបង្កគ្រោះថ្នាក់ខ្លួនឯងនិងអ្នកដទៃដែលប្រើប្រាស់ផ្លូវជាមួយ ៕

ដោយ ៖ វណ្ណា


ចែករំលែក៖