ព័ត៌មានទាន់ហេតុការណ៍៖

ការធ្វើដំណើរទៅកាន់កោះជេជូ នៃសាធារណរដ្ឋកូរ៉េ ពុំចាំបាច់មានទិដ្ឋការ ទៀតនោះទេ សម្រាប់អ្នកធ្វើដំណើរដែលកាន់លិខិត ឆ្លងដែនផ្លូវការ (Official passport) និងការទូត (Diplomatic passport) ពុំតម្រូវឱ្យស្នើសុំទិដ្ឋការទេ

ចែករំលែក៖

សាធារណរដ្ឋកូរ៉េ ៖ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំ សាធារណរដ្ឋកូរ៉េ បានចេញសេចក្ដីជូនដំណឹង ការធ្វើដំណើរទៅកាន់កោះជេជូ នៃសាធារណរដ្ឋកូរ៉េ ពុំចាំបាច់មានទិដ្ឋការ ទៀតនោះទេ សម្រាប់អ្នកធ្វើដំណើរដែលកាន់លិខិត ឆ្លងដែនផ្លូវការ (Official passport) និងការទូត (Diplomatic passport) ពុំតម្រូវឱ្យស្នើសុំទិដ្ឋការទេ។ ដោយឡែក អ្នកដំណើរទៅកោះ ជេជូ ដែលកាន់លិខិតឆ្លងដែនធម្មតា (Normal passport) នៃប្រទេសកម្ពុជា រួចមានបំណងចង់បន្តដំណើរទៅតំបន់ផ្សេងៗទៀតនៃសាធារណរដ្ឋកូរ៉េ ត្រូវស្នើសុំ និងទទួលការអនុញ្ញាតការបន្តការស្នាក់នៅតំបន់ (Permission for Extension of Sojourn Area) ពីប្រធានការិយាល័យអន្តោប្រវេសន៍នៃកោះ ជេជូ ជាមុនសិន។

សូមបងប្អូនប្រជាជនកម្ពុជាមេត្តាជ្រាប់ពីព័ត៍មាន សូមអរគុណ! ។ នេះបើយោងតាមសេចក្តីជូនដំណឹង របស់ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំ សាធារណរដ្ឋកូរ៉េ ដែលអង្គភាព មជ្ឈមណ្ឌលសារព័ត៌មាន “នគរវត្ត” ទទួលបាន នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២។ 

ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ មានកិត្តិយសសូមជម្រាបជូនដំណឹង ដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ ឱ្យបានជ្រាបថា ចាប់ពីថ្ងៃទី ០១ ខែមិថុនា ឆ្នាំ២០២២ នេះតទៅ អ្នកធ្វើដំណើរទាំងអស់ អាចធ្វើដំណើរទៅកោះជេជូ នៃសាធារណរដ្ឋកូរ៉េ ដោយពុំតម្រូវឱ្យមាន ទិដ្ឋាការទេ។

អ្នកធ្វើដំណើរទៅដល់កោះជេជូ ដែលកាន់លិខិតឆ្លងដែនធម្មតា (Normal passport) នៃ ប្រទេសកម្ពុជា រួចមានបំណងចង់បន្តដំណើរទៅតំបន់ផ្សេងៗទៀតនៃសាធារណរដ្ឋកូរ៉េ ត្រូវស្នើសុំ និងទទួលការអនុញ្ញាតការបន្តការស្នាក់នៅតំបន់ (Permission for Extension of Sojourn Area) ពីប្រធានការិយាល័យអន្តោប្រវេសន៍នៃកោះជេជូជាមុនសិន។ សម្រាប់អ្នកធ្វើដំណើរដែលកាន់ លិខិតឆ្លងដែនផ្លូវការ (Official passport) និងការទូត (Diplomatic passport) ពុំតម្រូវឱ្យស្នើសុំ ទិដ្ឋាការទេ។

អាស្រ័យដូចបានជម្រាបខាងលើ ស្ថានឯកអគ្គរាជទូតកម្ពុជា សូមអំពាវនាវដល់បងប្អូនប្រជា ពលរដ្ឋខ្មែរទាំងអស់ មេត្តាជ្រាបជាព័ត៌មាន ៕

ដោយ ៖ សិលា


ចែករំលែក៖