ព័ត៌មានទាន់ហេតុការណ៍៖

នាយនគរបាលម្នាក់បានស្លាប់ខណៈរូបលោកជិះម៉ូតូម្នាក់ឯងត្រូវរថយន្តដឹកខ្សាច់បុកពីក្រោយពេញមួយទំហឹង

ចែករំលែក៖

ខេត្តកណ្តាល​៖ លោកវរសេនីយ៍ទោ​ ពៅ សារិន​ បានស្លាប់បាត់បង់ជីវិតភ្លាមមួយរំពេច​ ដោយសារតែរថយន្តដឹកខ្សាច់បេីកបោះពួយមកបុកពីក្រោយម៉ូតូជនរងគ្រោះ​បណ្តាលឱ្យដាច់ជេីងមួយចំហៀងស្លាប់នៅកន្លែងកេីតហេតុតែម្តង។ ភ្លាមៗនោះតៃកុងឡានបានចុះរត់គេចខ្លួនបាត់ស្រមោល។ 

    ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនេះបានកើតឡើងនៅថ្ងៃអាទិត្យ១៣កេីត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា  ឆ្នាំ២០២២ វេលាម៉ោង៩ និង៣០នាទីព្រឹក នៅចំណុចខាងមុខអ្នកតាចិនហេងតុងលើផ្លូវជាតិលេខ២១A ស្ថិតក្នងភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។

    ជនរងគ្រោះដែលស្លាប់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នោះឈ្មោះពៅ​ សារិន​ ភេទប្រុស អាយុ៥៥ឆ្នាំ មានទីលំនៅភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល   

  សាក្សីនៅកន្លែងកេីតហេតុបានឱ្យដឹងថាមុនពេលកើតហេតុមានរថយន្តប្រភេទដឹកខ្សច់មួយគ្រឿងម៉ាកHYUNDAI ពណ៌សពាក់ស្លាកលេខភ្នំពេញ3A-8701អ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណ(រត់គេចខ្លួនបាត់)។ រថយន្តបើកបរក្នុងទិសដៅពីត្បូងទៅជើងលុះមកដល់កន្លែងកេីតហេតុក៏បានបុកពីក្រោយម៉ូតូមួយគ្រឿងម៉ាកហុងដា Icon ពណ៌ខ្មៅលាយបៃតង ពាក់ស្លាកលេខកណ្តាល1L-5428 (មានកញ្ចក់មើលក្រោយនិងគ្មានពាក់មួកសុវត្ថិភាព) ម៉ូតូបេីកបរក្នុងទិដៅពីត្បូងទៅជេីងស្របទិសគ្នា។  ជនរងគ្រោះខាងលេី( ស្លាប់នៅកន្លែងកេីតហេតុ) ត្រូវបានសាច់ញាតិដឹកយកទៅធ្វេីបុណ្យតាមប្រពៃណី ។

    ចំពោះមធ្យោបាយដែលពាក់ព័ន្ធត្រូវសមត្ថកិច្ចយកមករក្សាទុកបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីចាត់ការតាមនីតិវិធីនៃច្បាប់៕

ដោយ៖ ស្អាង ជ័យ


ចែករំលែក៖