ព័ត៌មានទាន់ហេតុការណ៍៖

អស់អាវុធគ្រាប់រំសេវ អ៊ុយក្រែនពឹងផ្អែកទាំងស្រុងទៅលើសម្ព័ន្ធមិត្ត

ចែករំលែក៖

ប្រភពព័ត៌មានពីយោធាអ៊ុយក្រែនបានឱ្យដឹងថា អ៊ុយក្រែនអស់អាវុធគ្រាប់រំសេវដែលផលិតឡើងកាលពីសម័យអតីតសហភាពសូវៀតហើយ។ នៅពេលនេះអ៊ុយក្រែនអាស្រ័យទាំងស្រុងទៅលើការផ្តល់ជំនួយអាវុធពីប្រទេសលោកខាងលិចដើម្បីទប់ទល់ជាមួយរុស្ស៊ី។
សារព័ត៌មាន AFP បានផ្សាយថា ធ្លាប់ជាផ្នែកមួយនៃប្រទេសអតីតសហភាពសូវៀតដ៏ខ្លាំងក្លា ផលិតអាវុធទំនើបៗបានជាច្រើន មានទាំងរថក្រោះ រថពាសដែក និងយន្តហោះ។ ប៉ុន្តែប្រភពព័ត៌មានពីអាមេរិកបានឱ្យដឹងថា ក្រោយរយៈពេលជាង៣ខែនៃការធ្វើសង្គ្រាម អ៊ុយក្រែនជិតអស់អាវុធក្នុងការធ្វើសង្គ្រាមតទៅទៀតហើយ ដោយអាស្រ័យលើអាវុធពីប្រទេសលោកខាងលិច។
កន្លងមក បណ្តាប្រទេសលោកខាងលិចប្រុងប្រយ័ត្នយ៉ាងខ្លាំងក្នុងការផ្តល់ជំនួយអាវុធទៅឱ្យអ៊ុយក្រែន ដោយខ្លាចបច្ចេកវិទ្យាអាវុធទាំងនោះធ្លាក់ចូលក្នុងដៃប្រទេសរុស្ស៊ី ។ ទាំងនោះហើយបានជាប្រទេសលោកខាងលិចបានផ្តល់ជំនួយអាវុធផលិតតាំងពីជំនាន់អតីតសហភាពសូវៀតមិនស្របតាមតម្រូវការរបស់ប្រទេសអ៊ុយក្រែននោះឡើយ។ ទាំងនោះហើយបានជាអ៊ុយក្រែនត្អូនត្អែរថា លោកខាងលិចផ្តល់អាវុធដែលប្រទេសនេះមិនត្រូវការ ៕

ដោយ៖ ធីរីណា(រូបថត៖ AFP)


ចែករំលែក៖