ព័ត៌មានទាន់ហេតុការណ៍៖

សាខាកាកបាទក្រហមកម្ពុជាខេត្ត បាននាំយកអំណោយមកចែកជូនដល់ គ្រួសាររងគ្រោះដោយសារ ខ្យល់កន្ត្រាក់ធ្វើឲ្យផ្ទះសរុប៥ខ្នង ផ្សេងគ្នារបើកដំបូលខ្លះប៉ើងធ្លាក់ទឹកស្រះ

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ នៅរសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២ សាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង លោក សាយ ប្រលឹង នាយកប្រតិបត្តិសាខាកាកបាទក្រហមខេត្តស្ទឹងត្រែង និងជាអនុសាខាកាកបាទក្រហមក្រុងស្ទឹងត្រែង រួមនិងថវិកាសមាគមថ្នាលយុវជនកម្ពុជា.ស.យ.ក.ខេត្តស្ទឹងត្រែង ដែលជាថវិកាផ្ទាល់ខ្លួនរបស់ក្រុមការងារ ជាទឹកចិត្តតិចតួច ស្តួចស្តើងចូលរួមក្នុងសង្គម ដើម្បីមនុស្សធម៌ បាននាំមកចែកជូន ដល់គ្រួសាររងគ្រោះធម្មជាតិ ដោយសារខ្យល់កន្ត្រាក់ ចំនួន៥ខ្នងផ្ទះ ត្រូវរបើកដំបូលនៅកណ្តាលវាល ខ្លះប៉ើងធ្លាក់ទឹកស្រះ ករណីនេះនៅពីកន្លែងផ្សេងផ្សេងគ្នា ដោយសារខ្យល់កន្ត្រាក់លាយឡំជាមួយភ្លៀងមួយមេធំ តែមិនបង្កឲ្យមនុស្សណាម្នាក់រងរបួសឡើយ។ ហេតុការណ៍គួរឲ្យភ្ញាក់ផ្អើលនេះ បានកើតឡើងនៅវេលាម៉ោង៨៖០០នាទី និងផ្ទះមួយខ្នងទៀតរបើកប៉ើងដំបូល លើកទម្លាក់ទឹកស្រះ នៅយប់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២ ផ្ទះ១ខ្នងជាផ្ទះមន្ត្រីយោធាពោះម៉ាយ លើកដំបូលដាក់ក្នុងស្រះ ស្ថិតនៅក្នុងសង្កាត់  ក្រុងស្ទឹងត្រែង.និង១ករណីទៀតផ្ទះ៣ខ្នង របស់ពលរដ្ឋ ត្រូវរបើកប៉ើងដំបូលអស់មួយចំនួន  និង១ខ្នងទៀតរបើកដំបូលអស់ទាំងស្រុង ស្ថិតនៅក្នុងភូមិស្រែឬស្សី ឃុំស្រែឬស្សី ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។

ក្នុងការចុះចែកអំណោយកាកបាទក្រហមកម្ពុជានេះផងដែរ.លោកសាយ ប្រលឹង នាយកប្រតិបត្តិសាខាកាកបាទកម្ពុជាខេត្តស្ទឹងត្រែង និងជាអនុសាខាកាកបាទក្រហមក្រុងស្ទឹងត្រែងបានមានប្រសាសន៍ថា: នេះជាអំណោយកាកបាទក្រហមកម្ពុជាសាខាខេត្តស្ទឹងត្រែង តិចតួច រួមនិងថវិការបស់ក្រុមការងារ សមាគមថ្នាលយុវជនកម្ពុជា.ស.យ.ក.ខេត្ត ដឹកនាំដោយលោកហេង ផែវ ប្រធានប្រតិបត្តិ.ស.យ.ក.ខេត្តស្ទឹងត្រែង ដើម្បីចូលរួមចែករំលែកជួយ នូវកង្វះខាតនៅពេលដែលបងប្អូនជួបគ្រោះខ្យល់កន្ត្រាក់ ដែលនឹកស្មានមិនដល់។ ឆ្លៀតក្នុងឱកាសនេះផងដែរលោកនាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង ក៏បានពាំនាំប្រសាសន៍ដ៏ថ្លៃថ្លា ដែលមិនអាចកាត់ថ្លៃបានពីសំណាក់សម្តេចទាំងទ្វេរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ជាប្រធានកាកបាទក្រហមកម្ពុជា.ដែលជាមាតាបិតាសន្តិភាព ផ្តាំផ្ញើសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ដែលជួបគ្រោះខ្យល់កន្ត្រាក់នេះ ទីណាបងប្អូនមានទុកលំបាកពេលនោះ មានវត្តមានសម្តេចទាំងទ្វេរ។ 

លោកសាយ ប្រលឹង ក៏មានប្រសាសន៍បន្ថែមនិងផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់  សូមចូលរួមប្រុងប្រយ័ត្ននិងការពារ នៅពេលមានភ្លៀងខ្យល់ម្តងៗ កុំនៅក្រោមដើមឈើធំៗ ក្រោមផ្ទះជៀសវាងជួបហេតុការណ៍ដូចពេលនេះអញ្ចឹង សំណាងមិនបណ្តាលឲ្យបងប្អូនយើងគ្រោះថ្នាក់។ ជាពិសេសសូមចូលរួមថែរក្សាសុខភាព ទៅតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល ៣កុំ និង៣ការពារ និងក្រសួងសុខាភិបាល ជាប្រចាំនិងចូលរួមចាក់វ៉ាក់សាំង ដូសជំរុញឲ្យបានគ្រប់ៗគ្នា។

អំណោយរួមមានក្នុងមួយគ្រួសារទទួលបាន៖ អង្ករ១បេ ឃិតមួយកញ្ចប់ កន្ទេល១ តង់១ ត្រីខ១យួរ និងថវិកា១៥ម៉ីនរៀល ចំណែកផ្ទះដែលរងការខូចខាតទាំងស្រុង ទទួលបានថវិកា៣០ម៉ីនរៀល បូករួមថវិការបស់ស្រុកថាឡាបរិវ៉ាត់ផងដែរ។

ដោយ៖ មាស សុផាត


ចែករំលែក៖