ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តពីរគ្រឿងបុកគ្នានៅផ្លូវបែកជាបួនបណ្តាលឱ្យរថយន្តមួយគ្រឿងខ្ទាតទៅផ្ទប់ដើមឈើ

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់ទំនងជាស្រវឹងស្រា បានបើករថយន្តយ៉ាងលឿនដល់ផ្លូវបែកជាបួន មិនប្រយ័ត្នជ្រុលទៅបុក រថយន្ត ស៊េរីទំនើបមួយគ្រឿងទៀត បើកឆ្លងផ្លូវពេញទំហឹង បណ្តាលឲ្យរថយន្តខ្ទាតទៅផ្ទប់ដើមឈើ រងការខូចខាតធ្ងន់ធ្ងរ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីម៉ោង ១០យប់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវ៤៣២ កែងនឹងផ្លូវ១៥៥ ក្នុងសង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតពេលកើតហេតុគេបានឃើញបុរសម្នាក់ បើករថយន្តម៉ាកEscalade ពណ៌សមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2V-6111 បើកបរតាមបណ្ដោយផ្លូវលេខ៤៣២ក្នុង ទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនមធ្យម ខណៈមកដល់ចំណុចកើតហេតុដែរជាផ្លូវបែកជាបួនកែងនឹងផ្លូវលេខ១៥៥ ស្រាប់តែមានបុរសម្នាក់ បើករថយន្តបង្កម៉ាកKIA morning មួយគ្រឿងទៀត ពាក់ស្លាកលេខព្រះសីហនុ 2A-8063 បើកបរតាមបណ្ដោយផ្លូវលេខ១៥៥ ក្នុងទិសដៅពីត្បូងទៅជើងបានជ្រុលទៅបុករថយន្តម៉ាកEscalade ពេញទំហឹង បណ្ដាលឲ្យរថយន្តEscalade ខ្ទាតទៅបុកផ្ទប់នឹងដើមឈើ រងការខូចខាតផ្នែកខាងមុខស្ទើរទាំងស្រុង សំណាងល្អនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ មិនបង្កឱ្យមាននរណាម្នាក់ រងរបួសនោះទេ។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការជាមួយជំនាញ ចុះមកដល់រួចក៏ឲ្យភាគីទាំងពីរ សម្រួលគ្នាដោយភាគីរថយន្តបង្ក ព្រមសងជាសំណងដើម្បី បញ្ចប់រឿងនៅកន្លែងកើតហេតុ៕

ដោយ៖ ជ្រោយពេជ្រ


ចែករំលែក៖