មានមនុស្សជាងកន្លះលាននាក់តាមដានលើបណ្តាញ Instagram របស់កូនស្រីអតីតនាយករដ្ឋមន្ត្រី
ថាក់ស៊ីន ស៊ីណាវ៉ាត្រា ទទួលបានចំណាប់អារម្មណ៍យ៉ាងខ្លាំង ហើយនាងមិនអាចលាក់បាំងពីមហិច្ឆតាក្លាយជាប្រមុខដឹកនាំប្រទេសជាតិនោះឡើយ។
នាង Paetongtarn Shinawatra អាយុ៣៥ឆ្នាំ ជាកូនស្រីពៅក្នុងចំណោមបងប្អូន៣នាក់របស់លោកថាក់ស៊ីនស៊ីណាវ៉ាត្រា ពេលថ្មីៗនេះនាងបានលូកដៃចូលក្នុងនយោបាយដែលកំពុងតែបែកបាក់ក្នុងប្រទេសថៃ និងត្រៀមលក្ខណៈសម្រាប់ការបោះឆ្នោតនៅខែមីនាឆ្នាំ ២០២៣ ។
សកម្មភាពរបស់កូនស្រីពៅរបស់អតីតនាយករដ្ឋមន្ត្រីថាក់ស៊ីន ស៊ីណាវ៉ាត្រា គឺជាជំនាន់ក្រោយរបស់ត្រកូលថាក់ស៊ីន សម្រាប់ការតស៊ូក្នុងសង្គ្រាមនយោបាយរយៈពេល ២០ឆ្នាំកន្លងមកជាមួយត្រកូលថាក់ស៊ីន។
បច្ចុប្បន្ន នាង Paetongtarn មានតំណែងតូចប៉ុណ្ណោះក្នុងគណបក្សភឿថៃ ប៉ុន្តែមនុស្សជាច្រើនបានចាត់ទុកនាងគឺជាបេក្ខភាព នាយករដ្ឋមន្ត្រីរបស់គណបក្សសម្រាប់ការបោះឆ្នោតនាពេលខាងមុខ។
លោកថាក់ស៊ីន ឆ្នាំនេះអាយុ៧២ឆ្នាំ រងការធ្វើរដ្ឋប្រហារដោយយោធានៅក្នុងឆ្នាំ២០០៦ ។ ប៉ុន្តែឥទ្ធិពលនយោបាយរបស់លោកគឺពិតជាខ្លាំង ដោយពលរដ្ឋភាគច្រើននៅតែបន្តគាំទ្រ។ ចំណែកប្អូនស្រីពៅរបស់លោកថាក់ស៊ីន គឺលោកស្រីយីងឡាក់បានជាប់ឆ្នោតនាយករដ្ឋមន្ត្រីនៅក្នុងឆ្នាំ២០១១ ប៉ុន្តែក៏ត្រូវលោកប្រាយុទ្ធ ចាន់អូចា ដឹកនាំធ្វើរដ្ឋប្រហារ នៅក្នុងឆ្នាំ២០១៤។
នាង Paetongtarn បានថ្លែងសុន្ទរកថានៅក្នុងកិច្ចប្រជុំរបស់បក្សកាលពីខែមុនថា «យើងអាចប្រែក្លាយប្រទេសដែលកំពុងលិចលង់ក្នុងបំណងគ្មានអនាគតទៅជាប្រទេសដែលមានឱកាស និងក្តីសង្ឃឹមរបស់យើងជំនាន់ក្រោយនាពេលអនាគត៕
ដោយ៖ ធីរីណា(រូបថត ៖ Bangkok Post)