ព័ត៌មានទាន់ហេតុការណ៍៖

តុលាការសម្រេចឱ្យចាប់ខ្លួនកញ្ញា សេង ធារី ដាក់ពន្ធនាគារ៦ឆ្នាំ

ចែករំលែក៖

ភ្នំពេញ ៖ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី ១៤មិថុនា ឆ្នាំ២០២២នេះ បានប្រកាសសាលក្រមផ្ដន្ទាទោសកញ្ញា សេង ធារី ដាក់ពន្ធនាគារកំណត់៦ឆ្នាំ និងបង្គាប់ឱ្យចាប់ខ្លួនជនជាប់ចោទយកទៅអនុវត្តទោសភ្លាមៗខណៈជនជាប់ចោទបានមកស្រែកឡូឡាកូរនៅមុខសាលាដំបូងរាជធានីភ្នំពេញតាំងពីព្រឹក ។

     ជាមួយគ្នានេះមានជនជាប់ចោទជាអតីតថ្នាក់ដឹកនាំបក្សសង្គ្រោះជាតិរួមមាន ៖ លោក សម រង្សុី ,លោក អេង ឆៃអ៊ៀង, លោក តុប វ៉ាន់ចាន់, អ៊ូ ចាន់ណារ័ត្ន ,លោក ឡុង រី ,លោក ហូ វ៉ាន់ ,ម៉ែន សុថាវរិទ្ធ ,អ៊ុំ សំអាន ,ម៉ន សារ៉ាត់ ,គង់ សោភា ,មួ សុខហួរ ,អុី ហ្សាឧស្មាន់ ត្រូវបានតុលាការផ្ដន្ទាទោស៨ឆ្នាំ និងចេញដីកាឱ្យ
ចាប់ខ្លួនភ្លាម ។

ចំនួន១៩នាក់ផ្សេងទៀតក៏ត្រូវបានតុលាការសម្រេចផ្ដន្ទាទោស៦ឆ្នាំផងដែរ ។ 

  ដោយឡែកជនដែលត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារ៥ឆ្នាំ តែព្យួរទោសមានចំនួន២០នាក់ ក្រោមការចោទពីបទ « រួមគំនិតក្បត់ សមគំនិតក្នុងអំពើក្បត់ , បទញុះញង់ក្នុងអំពើក្បត់ , បទញុះញុងឲ្យមានភាពវិកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងបទញុះញង់កុំឲ្យយោធិនស្តាប់បង្គាប់ ដែលបទល្មើសទាំងអស់នេះមានចែងក្នុងបទបញ្ញតិមាត្រា ២០៣.មាត្រា ២០៤ និង មាត្រា ២០៥ នៃក្រមព្រហ្មទណ្ឌព្រះរាជាណាចក្រកម្ពុជា ៕

ដោយ ៖  រ៉ារ៉ា


ចែករំលែក៖