ព័ត៌មានទាន់ហេតុការណ៍៖

លោក ឃួង ស្រេង ថ្លែងអំណរគុណសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន ដែលបានជួយឧបត្ថម្ភថវិកា៣០០,០០០ដុល្លារដល់សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ

ចែករំលែក៖

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈកម្មាធិការ កាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ បានសម្តែងនូវការគោរពដឹងគុណ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតប្រកបដោយក្តីរំភើបរីករាយយ៉ាងក្រៃលែង គោរពជូនចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានជួយឧបត្ថម្ភថវិកាដ៏ថ្លៃថ្លាចំនួន ៣០០,០០០ដុល្លារអាមេរិក ដល់សាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ដើម្បីបន្ដជួយឧត្ថម្ភជីវភាពដល់គ្រួសារជួបការលំបាក និងពលរដ្ឋជួបឧប្បតេហេតុដោយគ្រោះធម្មជាតិ ។ 

  នេះបើយោងតាមលិខិតថ្លែងអំណរគុណរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ សូមគោរពជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទ ក្រហ មកម្ពុជា ដែលក្នុងលិខិតនេះមានន័យថា៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងនាមគណៈកិត្តិយស គណៈកម្មាធិការ មន្ត្រីប្រតិបត្តិ អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទ ក្រហមកម្ពុជាសាខារាជធានីភ្នំពេញ និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ យើងខ្ញុំទាំងអស់គ្នាមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង និងសូមសម្តែងនូវការគោរពដឹងគុណ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតប្រកបដោយក្តីរំភើបរីករាយយ៉ាងក្រៃលែង គោរពជូនចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទ ក្រហមកម្ពុជា ដែលបានជួយឧបត្ថម្ភថវិកាដ៏ថ្លៃថ្លាចំនួន៣០០,០០០ដុល្លារអាមេរិក ដល់សាខា កាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ។

    ស្ថិតក្នុងទឹកចិត្តដ៏សប្បុរសប្រកបដោយព្រហ្មវិហារធម៌ថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នាសូមថ្លែងនូវការគោរពដឹងគុណដ៏ជ្រាលជ្រៅបំផុតចំពោះគំរូវីរភាពដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ក្នុងតួនាទីជាប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត និងប្រាជ្ញាស្មារតី ដើម្បីបុព្វហេតុនៃការងារមនុស្សធម៌ សម្រាប់ជាប្រយោជ ន៍ដល់សង្គមជាតិ និងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ជាពិសេសក្នុងរយៈពេលចុងក្រោយនេះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន បានផ្ដោតការយកចិត្តទុក ដាក់ខ្ពស់ ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយសារគ្រោះធម្មជាតិ គ្រោះមហន្តរាយផ្សេងៗ និងការចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ–១៩ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ប្រកបដោយប្រសិទ្ធភាពខ្ពស់។

      យើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធទាំងឡាយក្នុងលោក ទេវតាថរក្សាទឹកដី នៃព្រះរាជាណាចក្រកម្ពុជា សូមជួយប្រសិទ្ធពរជ័យ សិរីមង្គល វិបុលសុខមហាប្រសើរគ្រប់ប្រការជូនសម្តេចអគ្គមហា តេជោសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងក្រុមគ្រួសារជាទីស្រឡាញ់ សូមបានសមប្រកបនូវសុខភាពល្អបរិបូរណ៍ អាយុយឺនយូរ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ ដើម្បីបន្តដឹកនាំ និងអភិវឌ្ឍមាតុភូមិកម្ពុជា ក្នុងបេសកកម្មដ៏ឧត្តុង្គឧត្តម បម្រើជាតិ និងប្រជាជនកម្ពុជា ឱ្យកាន់តែរីកចម្រើនឈានឆ្ពោះទៅរកភាពសម្បូរសប្បាយជានិច្ចនិរន្តរ៍។ សូមសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន មេត្តតាទទួលនូវការគោរពដ៏ស្មោះស្ម័គ្រ និងអភិវន្ទនាការដ៏ខ្ពង់ខ្ពស់ពីយើងខ្ញុំទាំងអស់គ្នា៕

ដោយ ៖ សំរិត


ចែករំលែក៖