ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានាធិបតីឥណ្ឌូនេស៊ី ចូកូ វីដូដូ ផ្លាស់ប្តូររដ្ឋមន្ត្រីជាច្រើនរូប

ចែករំលែក៖

នៅថ្ងៃទី១៥ខែមិថុនានេះ ប្រធានាធិបតីឥណ្ឌូណេស៉ីនឹងរុះរើគណៈរដ្ឋមន្រ្តី ដោយក្រុមមន្រ្តីនៃស្ថាប័នពាណិជ្ជកម្មអាចនឹងត្រូវបានផ្លាស់ប្តូរនៅក្នុងចំណោមមុខតំណែងផ្សេងទៀត។
បើតាមកាសែតឥណ្ឌូណេស៉ី កូរ៉ាន់ តេមប៉ូ (Koran Tempo)បានផ្សព្វផ្សាយថា ការរុះរើនេះនឹងត្រូវប្រកាសនៅរសៀលថ្ងៃពុធនេះ បន្ទាប់ពីកាលពីថ្ងៃអង្គារសប្តាហ៍នេះ រដ្ឋមន្រ្តីជាច្រើនរូបត្រូវបានកោះហៅ ទៅកាន់វិមានប្រធានាធិបតី រួមមានរដ្ឋមន្រ្តីសម្របសម្រួលសេដ្ឋកិច្ច, រដ្ឋមន្រ្តីពាណិជ្ជកម្ម និងរដ្ឋមន្រ្តីក្រសួងផែនការ។ រីឯប្រធានគណបក្សអាណត្តិជាតិ គឺលោក ហ្សុលគីភ្លី ហាសាន់ (Zulkifli Hasan) និងអតីតប្រមុខយោធា លោក ហាឌី ចាចាន់តូ (Hadi Tjahjanto) ដែលមិនមែនជាសមាជិករបស់គណៈរដ្ឋមន្រ្តី ក៏ត្រូវបានកោះហៅផងដែរ។
គួរបញ្ជាក់ថា បើតាមក្រុមអ្នកជំនាញ ផែនការរុះរើគណៈរដ្ឋមន្រ្តីនេះកើតមានឡើងចំពេលដែលឥណ្ឌូណេស៉ីកំពុងជំរុញការដោះស្រាយកិច្ចខិតខំប្រឹងប្រែង លើគោលនយោបាយ ដើម្បីទប់ស្កាត់ការកើនឡើងនៃតម្លៃប្រេងចម្អិនអាហារក្នុងស្រុក ដែលនាំឱ្យមានការត្អូញត្អែរពីប្រជាជន ជាពិសេសអ្នកប្រកបមុខរបរក្នុងវិស័យនេះ៕ ដោយ៖ ធីរីណា

រូបថត​ ៖​ TTXVN-VNA


ចែករំលែក៖