ភ្នំពេញ ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការ អចិន្រ្តៃយ៍រដ្ឋសភានៅព្រឹកថ្ងៃពុធ ទី១៥ ខែមិថុនា ឆ្នាំ២០២២ នៅវិមានរដ្ឋសភា។
សូមបញ្ជាក់ថា, ជាលទ្ធផលកិច្ចប្រជុំបានអនុម័តទទួលស្គាល់លោក ចាប ម៉ុច ជាតំណាងរាស្រ្តថ្មីមណ្ឌលខេត្តកណ្តាល ជំនួស លោកសន្តិបណ្ឌិត ឌុល គឿន ដែលបានទទួលមរណភាព និងពិភាក្សាផ្សេងៗ ហើយការប្រកាសពីសុពលភាពអាណត្តិតំណាងរាស្រ្តថ្មីរបស់ លោក ចាប ម៉ុច នឹងធ្វើឡើងនៅក្នុងសម័យប្រជុំរដ្ឋសភាលើកទី៧ នីតិកាលទី៦ នាពេលខាងមុខ។
សូមជម្រាបជូនថា, អគ្គលេខាធិការដ្ឋានរដ្ឋសភា បានប្រកាសថា លោក ឌុល គឿន តំណាងរាស្រ្តមណ្ឌលខេត្តកណ្តាល នីតិកាលទី៦ នៃរដ្ឋសភា បានទទួលមរណភាព កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ ក្នុងជន្មាយុ៧៤ឆ្នាំ ដោយជរាពាធ ។
ក្រោយមរណភាពរបស់លោក ជាលទ្ធផលកិច្ចប្រជុំសភាបានអនុម័តទទួលស្គាល់លោក ចាប ម៉ុច ជាតំណាងរាស្រ្តថ្មីមណ្ឌលខេត្តកណ្តាល ជំនួស លោកសន្តិបណ្ឌិត ឌុល គឿន ៕
ដោយ ៖ សហការី