ព័ត៌មានទាន់ហេតុការណ៍៖

Andy Murray ដកខ្លួនចេញពីការប្រកួតកម្មវិធី Queen’s ដោយសារបញ្ហារបួស

ចែករំលែក៖

ម្ចាស់ជើងឯក៥សម័យកីឡាករ Andy Murray បានដកខ្លួនចេញពីកម្មវិធីQueen’s ដោយសារតែរបួសពោះដែលគាត់បានឡើងក្នុងវគ្គផ្តាច់ព្រ័ត្រព្រឹត្តិការណ៍ Stuttgart កាលពីថ្ងៃអាទិត្យ។ Murray អាយុ៣៥ឆ្នាំបានធ្វើការស្កេនកាលពីរសៀលថ្ងៃអង្គារនៅទីក្រុងឡុង ហើយបានសម្រេចចិត្តរំលងការប្រកួតCinchChampionships បន្ទាប់ពីបានបង្ហាញពីកម្រិតនៃរបួសរបស់គាត់។

Murray សង្ឃឹម​ថា ​នឹង​មាន​កាយ​សម្បទា​គ្រប់គ្រាន់​ក្នុង​ការ​លេង​នៅ Wimbledon ដែល​នឹង​ចាប់​ផ្តើម​នៅ​ថ្ងៃ​ទី២៧ ខែ​មិថុនាខាងមុខ។ អតីត​កីឡាករ​លេខ​១​ពិភពលោក​របស់​អង់គ្លេសរូបនេះ​អាច​នឹង​ចូល​រួម​ការប្រកួត​តាំង​ពិពណ៌​មួយ​នៅ Hurlingham ក្នុង​ទីក្រុង​ឡុង​សប្តាហ៍​ក្រោយ។

Murray បាន​និយាយ​ថា​ “​បន្ទាប់​ពី​បាន​ស្កេន​​នេះ របួស​ពោះ​មាន​ន័យ​ថា ​ខ្ញុំ​នឹង​មិន​សម​ក្នុង​ការ​ប្រកួត​ក្នុង​កម្មវិធី Queen’s នៅ​ឆ្នាំ​នេះ​ទេ។ ការប្រកួតនេះមានន័យច្រើនសម្រាប់ខ្ញុំ ហើយវាជាការខកចិត្តដែលមិនបានប្រកួត ជាពិសេសបន្ទាប់ពីបានលេងការប្រកួតដ៏ល្អមួយចំនួននៅលើទីលានរួចហើយ”។

នេះមិនមែនជារបួសដែល Murray ធ្លាប់រងទុក្ខពីមុននោះទេ ហើយជាការធ្លាក់ចុះមួយទៀតសម្រាប់ម្ចាស់ជើងឯក Grand Slam បីសម័យកាលរូបនេះ។ កាលពីថ្ងៃចន្ទ Murray បានឡើងដល់ទី៤៧ក្នុងចំណាត់ថ្នាក់ពិភពលោក ដែលជាចំណាត់ថ្នាក់ខ្ពស់បំផុតរបស់គាត់ចាប់តាំងពីត្រឡប់មកពីការវះកាត់ត្រគាកដែលគំរាមកំហែងដល់អាជីពក្នុងខែមករា ឆ្នាំ២០១៩។

Murray បាន​បន្ត​ហ្វឹកហាត់​ចាប់​តាំង​ពី​ការ​វះកាត់​កែ​ឆ្អឹង​ត្រគាក ដែល​ក្បាល​សរសៃ​ពួរ​ត្រូវ​បានវះកាត់ ប៉ុន្តែ​ក៏​បាន​ជួប​ប្រទះ​នឹង​ការ​រង​របួស​ដែល​បាន​រារាំង​ដល់​ការ​រីក​ចម្រើន​របស់​គាត់។ គាត់បានលេង៩ប្រកួតនៅលើទីលានកាលពីពីរសប្តាហ៍មុន ដោយបានឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងព្រឹត្តិការណ៍ ATP Challenger នៅ Surbiton មុនពេលគាត់រត់ទៅវគ្គផ្តាច់ព្រ័ត្រ Stuttgart នៅក្នុងកម្មវិធីដ៏សំខាន់មួយនេះ។

Murray បានតស៊ូជាមួយនឹងបញ្ហាពោះខាងឆ្វេងក្នុងសិតទី៣នៃការបរាជ័យរបស់គាត់ដោយកីឡាករអ៊ីតាលី Matteo Berrettini ក្នុងការប្រកួតកាលពីថ្ងៃអាទិត្យ ៕

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖