ភ្នំពេញ ៖ អបអរសាទរខួបអនុស្សាវរីយ៍ទី ៦០ឆ្នាំ ថ្ងៃចូលកាន់កាប់ឡើងវិញនូវប្រាសាទព្រះវិហារ និងខួបទី ៥៩ឆ្នាំថ្ងៃប្រកាសសាលក្រម តុលាការអន្តរជាតិទីក្រុងឡាអេ សម្រេចឲ្យ ព្រះរាជាណាចក្រកម្ពុជា ឈ្នះក្តីទៅលើការឈ្លានពាន និងចូលកាន់កាប់ដោយខុសច្បាប់ពីសំណាក់យោធាថៃ លើតំបន់ប្រាសាទព្រះវិហារ ជាមហាសម្ធិផលដ៏ធំធេង ក្រោមព្រះរាជកិច្ចដឹកនាំនៃ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងការការពារបូរណភាពដែនដី ក្នុងរដ្ជកាលរបស់ព្រះអង្គ ។ ប្រជានុរាស្ត្រកម្ពុជាទូទាំងព្រះរាជាណាចក្រ ទាំងបច្ចុប្បន្ន និងទៅអនាគត សូមចងចាំជានិច្ចនូវ ព្រះរាជគំរូវីរភាពដ៏អង់អាចក្លាហាន និងព្រះមហាករុណាទិគុណ ដ៏ធំធេងរបស់ព្រះអង្គ ចំពោះប្រជាជាតិកម្ពជា ។
១៥ មិថុនា ១៩៦២ – ១៥ មិថុនា ២០២២ និង ១៥ មិថុនា ១៩៦៣ – ១៥ មិថុនា ២០២២
ជយោ ! ព្រះបិតាបូរណភាពដែនដី សូមថ្វាយព្រះរាជមហាកុសល ៕
ដោយ ៖ សិលា