ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូក្នុងល្បឿនលឿនដួលបោកក្បាលស្លាប់នៅនឹងកន្លែងកើតហេតុ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងបន្ទាប់ពីបើកបរម៉ូតូក្នុងល្បឿនលឿនហើយរេចង្កូតគេចពីជង្ហុកដួលបោកក្បាល ករណីនេះកើតឡើងនៅលើផ្លូវក្រាលកៅស៊ូ​ ត្រង់ចំណុចភូមិសាលា ឃុំជាំសង្កែ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺកាលពីវេលាម៉ោង៣រសៀលថ្ងៃទី១៥ខែមិថុនាឆ្នាំ២០២២។

មន្ត្រីនគរបាលស្រុកភ្នំស្រួចបានឲ្យដឹងថាជនរងគ្រោះមានឈ្មោះប្រាក់ សំអាត អាយុ៥១ឆ្នាំរស់នៅភូមិដូង ឃុំជាំសង្កែ ស្រុកភ្នំស្រួច ជិះម៉ូតូមួយគ្រឿង ម៉ាកស៊ុយសូគីវីវ៉ា ពណ៌ខ្មៅ គ្មានស្លាកលេខ (មិនពាក់មួកសុវត្ថិភាព)បើកបរពីទិសខាង​លិចទៅទិសខាងកើត ដល់ចំណុចខាងលើបានគេចជង្ហុកបណ្តាលឲ្យដួលដោយខ្លួនឯងបោកក្បាលទៅនឹងថ្នល់បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្តង។

ប្រភពបានបន្តទៀតថាក្រោយកើតហេតុសពជនរងគ្រោះបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី វត្ថុតាងម៉ូតូ ត្រូវបានក្រុមគ្រួសារយកទៅរក្សាទុក៕

ដោយ៖ចន្ទ លីហ្សា


ចែករំលែក៖