ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ចោទសួរអ្នកប្រតិកម្មរឿងតុលាការកាត់ទោស «សេង ធារី» ពីការអនុវត្តន៍ស្តង់ដារ «សេរីភាពនៃការបញ្ចេញមតិ» ដល់លោកច្រមុះស្រួច

ចែករំលែក៖

ភ្នំពេញ ៖ ដូចបាននិយាយពីមុនអញ្ចឹង ! គ្រាន់តែតុលាការកម្ពុជាកាត់ទោសកូនជឹងគេភ្លាម លោកច្រមុះស្រួច អង្គការច្រមុះស្រួច និង អង្គការសុីលុយពីច្រមុះស្រួច ស្រែកខ្ទរខ្ទារពីរឿង«សេរីភាពនៃការបញ្ចេញមតិ» តែពួកគាត់ធ្វើមិនដឹងពីសំនួរដែលខ្ញុំសួរកាលពីជាង ៩០ ថ្ងៃមុន ដែលថា «ហេតុអី»គាត់បិទ Russia Today, Sputnik និង ដាក់សារព្រមានលើរាល់ការផ្សាយនានារបស់រុស្សុី ចាប់តាំងពីមានសង្គ្រាមរុស្សុី-អ៊ុយក្រែន មក ? កម្ពុជា ប្រឆាំងការវាយលុករបស់រុស្សុីទៅលើអ៊ុយក្រែន ឈរលើគោលការណ៍ដែលសម្តេចតេជោបានលើកហើយ គឺកម្ពុជាប្រឆាំងរាល់ការគំរាមប្រើកម្លាំង និង ការប្រើកម្លាំងក្នុងរាល់ដំណោះស្រាយរវាងប្រទេសមួយនិងប្រទេសមួយ ប៉ុន្តែចង់ដឹងថាតើពួកគាត់ប្រើជញ្ជីងតែមួយក្នុងរឿង«សេរីភាពនៃការបញ្ចេញមតិ»នេះ ឬ យ៉ាងណា ? ។ នេះជាប្រសាសន៍លើកឡើងរបស់ លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន ខៀវ កាញារីទ នៅលើ facebook ផ្លូវការ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ ។ 

រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានចោទជាសំណួរល់ការអនុវត្តស្តង់ដារ «សេរីភាពនៃការបញ្ចេញមតិ» ទៅកាន់បណ្តាប្រទេស និងអង្គការសិទ្ធិមនុស្សដែលបានប្រតិកម្មរឿងតុលាការកម្ពុជា កាត់ទោសកញ្ញា សេង ធារី ខ្មែរមានសញ្ជាតិអាមេរិក ឱ្យជាប់ពន្ធនាគារ។

តាមរយៈទំព័រហ្វេសប៊ុករបស់ខ្លួននាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២នេះ លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន ហាក់មិនមានអ្វីចម្លែកចិត្តនោះឡើយចំពោះការប្រតិកម្មទាំងនេះ ព្រោះជាការប្រតិកម្មដូចដែលលោកបានគិតទុកជាមុន។

កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ កន្លងទៅនេះ កញ្ញា សេង ធារី ត្រូវចៅក្រមសាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល៦ឆ្នាំ ពីបទរួមគំនិតក្បត់ និងញុះញង់ បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។ ការចោទប្រកាន់នេះកើតមានឡើងបន្ទាប់តុលាការបានរកឃើញថា កញ្ញា សេង ធារី ជាប់ពាក់ព័ន្ធនឹងការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាល តាមរយៈ «ផែនការ ៩វិច្ឆិកា» រៀបចំដោយទណ្ឌិត សម រង្ស៉ី មេចលនាឧទ្ទាមក្រៅច្បាប់។

ក្រោយសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ ចេញមិនបានប៉ុន្មានម៉ោងផង គេឃើញស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា បង្ហាញការប្រតិកម្មមុនគេ បន្ទាប់មកបណ្តាប្រទេសលោកខាងលិច និងអង្គការសិទ្ធិមនុស្សមួយចំនួន ក៏បានចេញមកប្រតិកម្មជាបន្តបន្ទាប់ផងដែរ។

ដោយឡែក លោក មុត ចន្ថា មនុស្សស្និទ លោក កឹម សុខា បានបញ្ជាក់យ៉ាងច្បាស់ពី គំនិតក្បត់របស់ ទណ្ឌិត សម រង្ស៊ី ដោយលោកគូសបញ្ជាក់ថា, លោក សម រង្ស៉ី បានក្បត់ លោក កឹម សុខា តាំងតែមួយថ្ងៃបន្ទាប់ពីគាត់ត្រូវបានចាប់ខ្លួន នៅយប់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧។ លោក សម រង្ស៉ី បានអំពាវនាវឱ្យអ្នកនយោបាយរបស់គាត់ចាប់ពីសមាជិករដ្ឋសភា-ព្រឹទ្ធសភា រហូតដល់មន្រ្តីជាប់ឆ្នោតថ្នាក់ក្រោមជាតិមានៈ សមាជិកក្រុមប្រឹក្សាក្រុង-ស្រុក-ខណ្ឌ និងរាជធានី-ខេត្ត និងមន្រ្តីជាប់ឆ្នោតមូលដ្ឋានមានៈ មេឃុំ-ចៅសង្កាត់ និងសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ទាំង ៥,០០៧ក្រុមប្រឹក្សា រត់ចេញទៅក្រៅប្រទេសចោល ឯកឧត្តម កឹម សុខា ដែលត្រូវបានចាប់ខ្លួននិងកំពុងជាប់ឃុំ និងញុះញង់បញ្ឆេះឱ្យរំលាយគណបក្សសង្រ្គោះជាតិឱ្យបានឆាប់តាមរយៈសេចក្តីថ្លែងការណ៍ពីប្រទេសអ៉ីតាលីមក។ 

លោក មុត ចន្ថា បញ្ជាក់លម្អិតថា,លោក សម រង្ស៉ី បានក្បត់ លោក កឹម សុខា តាំងតែមួយថ្ងៃបន្ទាប់ពីគាត់ត្រូវបានចាប់ខ្លួន នៅយប់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ មានរហូតដល់ ១៤ចំណុច ៕

ដោយ ៖ សិលា


ចែករំលែក៖