ខេត្តបាត់ដំបង៖ ជនសង្ស័យចំនួន ០៤នាក់ ត្រូវបានកម្លាំងនគរបាលស្រុកសំពៅលូន ឃាត់ខ្លួនកាលពីវេលាម៉ោង ៤និង១៥រសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចក្រុមទី៩ ភូមិអូរ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ករណី រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ។
យោងតាមរបាយការណ៍របស់អធិការនគរបាលស្រុកសំពៅលូន បានឱ្យដឹងថា ក្នុងកិច្ចប្រតិបត្តិការបានឃាត់ខ្លួនជនសង្ស័យចំនួន ០៤នាក់មានឈ្មោះ ដូចខាងក្រោម៖
១-ឈ្មោះ សើ សាវិន ហៅ វីន ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅភូមិអូរ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។
២-ឈ្មោះ ស៊ុន ប៊ុនថន ភេទប្រុសអាយុ ២៣ឆ្នាំ មានទីលំនៅភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ។
៣-ឈ្មោះ ស៊ុន សារឿន ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅភូមិអូរ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ។
៤-ឈ្មោះ ហៃ សីហា ហៅ ញ៉ាញ់ ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ។
-*វត្ថុតាងចាប់យកបានរួមមាន៖
-ម្សៅក្រាមពណ៌សថ្លាច្រកទុយោចំនួន ០៧ កំណាត់ទុយោ ទម្ងន់ ១,៤២ក្រាម(ទាំងសំបក) សង្ស័យមានសារធាតុញៀន
-ទុយោសម្រាប់ច្រកគ្រឿងញៀនលក់មួយចំនួន
-សម្ភារៈសំរាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន
-ទូរស័ព្ទដៃចំនួន ០៤គ្រឿង (ចាស់) ពូថៅចំនួន ០២ និងកាំបិតចំនួន ០៤ដើម ។
បច្ចុប្បន្ននគរបាលស្រុកកំពុងឃាត់ខ្លួននិងបានរៀបចំកសាងសំណុំរឿង បញ្ជូនមកការិយាល័យជំនាញនៅស្នងការដ្ឋាននគរបាលខេត្ត នៅព្រឹកថ្ងៃសុក្រទី១៧ ខែមិថុនា ឆ្នាំ២០២២នេះ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕
ដោយ៖អារុណរះ