ព័ត៌មានទាន់ហេតុការណ៍៖

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ៖ ជួយគ្នាក្នុងគ្រាលំបាក!

ចែករំលែក៖

ភ្នំពេញ ៖ មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានមានប្រសាសន៍ថា ស្ត្រីអ្នកជំងឺម្នាក់ ឈ្មោះ ជួន រ៉ាំ អាយុ២៩ឆ្នាំ មកពីឃុំតាគង់ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ សម្រាកព្យាបាលនៅមន្ទីរពេទ្យ មិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ សភាពជំងឺធ្ងន់ធ្ងរ ត្រូវការអ្នកស្ម័គ្រចិត្ត បរិច្ចាគឈាមជាបន្ទាន់ គ្រាន់តែបានលឺព័ត៌មានថាអ្នកជំងឺជាអ្នកបន្ទាយមានជ័យ លោកឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បាននឹករលឹកដល់អនុស្សាវរីយ៍កាលលោកនៅជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដែលធ្លាប់រួមការងារ រួមសុខទុក្ខនិងទំនាក់ទំនងស្និតស្នាល ជាមួយបងប្អូនអាវុធហត្ថ មន្ត្រីរាជការ និងប្រជាពលរដ្ឋនៅខេត្តនោះ លោកក៏បានចាត់ឲ្យក្រុមការងារ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចំនួន២នាក់ ទៅចូលរួមបរិច្ចាគឈាម ជួយដល់ប្អូនស្រីភ្លាមៗទាន់ពេលវេលា។

លោកឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មានការកោតសរសើរយ៉ាងខ្លាំង ដល់មន្ទីរពេទ្យ មិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ដែលបានមើលថែ ព្យាបាល ប្អូនស្រី ក្នុងរយៈពេលជាង១ខែមកនេះ ដោយក្តីអនុគ្រោះ និងយកចិត្តទុកដាក់បំផុត៕

ដោយ ៖ សិលា


ចែករំលែក៖