ព័ត៌មានទាន់ហេតុការណ៍៖

ឆេះព្រៃនៅប្រទេសតួកគី បង្កក្តីបារម្ភយ៉ាងខ្លាំងដល់ពលរដ្ឋ

ចែករំលែក៖

នៅថ្ងៃទី២១ខែមិថុនា មានភ្លើងឆេះព្រៃនៅក្នុងតំបន់ភាគខាងត្បូងប្រទេសតួកគី បង្កក្តីបារម្ភយ៉ាងខ្លាំងដល់ពលរដ្ឋខ្លាចដូចភ្លើងឆេះព្រៃកាលពីឆ្នាំ២០២១ ដែលបានបំផ្លាញព្រៃឈើរាប់ពាន់ហិតានិងបំផ្លាញផលដំណាំជាច្រើនរបស់ពលរដ្ឋ ។
ភ្លើងឆេះព្រៃកើតឡើងនៅជិតតំបន់រមណីយដ្ឋានលម្ហែកាយនៅឆ្នេរសមុទ្រ Aegean ស្ថិតនៅក្នុងស្រុក Marmaris ខេត្ត Mugla ។ សារព័ត៌មានជាតិតួកគី Anadolu បានផ្សាយថា ភ្លើងឆេះព្រៃរាលដាលយ៉ាងឆាប់រហ័សដោយសារតែមានខ្យល់ខ្លាំង។ នៅពេលនេះភ្លើងឆេះព្រៃកំពុងរាលដាលខ្លាំងឡើងៗ បង្កក្តីបារម្ភយ៉ាងខ្លាំង ។ មន្ត្រីក្នុងតំបន់កំពុងតែស្រាវជ្រាវស្វែងរកមូលហេតុដែលបណ្តាលឱ្យមានភ្លើងឆេះព្រៃ។
មន្ត្រីតាមដានអាកាសធាតុរបស់សហគមន៍អឺរ៉ុប បានលើកឡើងថា តួកគីគឺជាប្រទេសតំបន់សមុទ្រមេឌីទែរ៉ាណេ ងាយរងគ្រោះដោយភ្លើងឆេះព្រៃខ្លាំងជាងគេ ។
កន្លងមកនៅក្នុងប្រទេសអេស្ប៉ាញ ក៏មានភ្លើងឆេះព្រៃជាប្រវត្តិសាស្ត្រផងដែរ។ ភ្លើងឆេះព្រៃកាលពីថ្ងៃទី២០ខែមិថុនា នៅក្នុងប្រទេសអេស្ប៉ាញគឺបង្កឡើងដោយភ្លើងឆេះព្រៃ ស្ថិតនៅភាគខាងជើងទីក្រុង ម៉ាឌ្រិដ ក្លាយជាភ្លើងឆេះព្រៃទ្រង់ទ្រាយធំបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ។ ភ្លើងឆេះព្រៃនៅក្នុងតំបន់អភិរក្សធម្មជាតិ Sierra de la Culebra ដោយមានខ្យល់ខ្លាំងដល់ទៅ៧០គីឡូម៉ែត្រក្នុងមួយម៉ោង បំផ្លាញព្រៃឈើអស់ជាង៣០ពាន់ហិកតា៕ ដោយ៖ ធីរីណា

រូប​ថត​ ៖​ TTXVN/VNA


ចែករំលែក៖