ខេត្តកំពង់ចាម៖ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបំប៉ន ស្ដីពីនីតិវិធីនិងបច្ចេកទេស ផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ នៅសាលប្រជុំតូច នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោស្នងការ ក៏បានប្រគល់ ឧបករណ៍សម្ភារបច្ចេកទេស សម្រាប់ផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិ ខ្មែរ ជំហាន IV ចំនួន១៩គ្រឿង និងស្លាយ១៩គ្រឿង និងឧបករណ៍មួយចំនួនដូចជា ៖ វ៉ាលីជ័រ ម៉ាស៊ីនកុំព្យូទ័រយួរដៃ + អាជ្ញាប័ណ្ណ ម៉ាស៊ីនថតរូប ជើងទម្រ ម៉ាស៊ីនយកខ្ចៅដៃ ឧបករណ៍ចុះហត្ថលេខា ឧបករណ៍សេ្កនឯកសារ ឧបករណ៍ភ្ជាប់ប្រព័ន្ធ (USB Hub) អាជ្ញាប័ណ្ណ កម្មវិធីស្រង់ទិន្នន័យ ផ្ទាំងក្រោយសម្រាប់ថតរូបឧបករណ៍ ស្ដុកទិន្នន័យ ម៉ាស៊ីនបោះពុម្ភរបាយការណ៍ ដល់លោកនាយការិល័យអត្តសញ្ញាណកម្ម និងអធិការរងទទួលផែនការងារអត្តសញ្ញាណកម្មទាំង១០ក្រុង-ស្រុកផងដែរ។
សមាសភាពចូលរួម ៖ លោកស្នងការរង ទទួលផែនការងារអត្តសញ្ញាណកម្ម លោកនាយ នាយរង ការិយាល័យអត្តសញ្ញាណកម្ម អធិការរងទទួលផែនការងារអត្តសញ្ញាណកម្ម មន្រ្តីការិ និងមន្រ្តីជំនាញ នៃអធិការដ្ឋាននគរបាលស្រុ ក-ក្រុងទាំង១០៕
ដោយ៖សហការី