ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួន​ជន​ពាក់ព័ន្ធ​ ចំនួន​៦១​នាក់​ ករណី​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ទូ​ទាំង​ប្រទេស​ចំនួន​២០​ករណី​នៅថ្ងៃ​ទី​២២​ ខែមិថុនា​

ចែករំលែក៖

​ភ្នំពេញ​៖​ បេីយោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​អគ្គស្នងការ​នគរបាល​ជាតិ​ បានឱ្យដឹងថា​ ជនសង្ស័យ​ចំនួន​៦១​នាក់​(​ស្រី​៦​នាក់​)​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ក្នុង​ប្រតិបត្តិការ​ប​ង្ក្រា​បបទល្មើស​គ្រឿងញៀន​ចំនួន​២០​ករណី​ទូ​ទាំង​ប្រទេស​ នៅ​ថ្ងៃ​ទី​២២​ ខែមិថុនា​នេះ​ ។​ ដូច្នេះ​សូម​និយាយ​ថា​ទេ​ចំពោះ​គ្រឿងញៀន​ !​

​ក្នុង​ចំណោម​ជនសង្ស័យ​ទាំង​ចំនួន​៦១​នាក់​ រួម​មាន​ ៖​ ជួញដូរ ១០ករណី ឃាត់ ២៦នាក់(ស្រី ៥នាក់)

,ដឹកជញ្ជូន រក្សាទុក ១ករណី ឃាត់ ២នាក់(ស្រី ០នាក់)

,ប្រើប្រាស់ ៩ករណី ឃាត់ ៣៣នាក់(ស្រី ១នាក់)។

លទ្ធផលខាងលើ ១០អង្គភាពបានចូលរួមបង្ក្រាប ៖ 

ប៉ូលិស : ១០អង្គភាព

១ / មន្ទីរ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ប្រើប្រាស់ ៤ករណី ឃាត់ ៦នាក់ ចាប់យកIce ០,៣០ក្រាម។

២ / បាត់ដំបង៖ រក្សាទុក ១ករណី ឃាត់ ៤នាក់ ប្រើប្រាស់ ១ករណី ឃាត់ ៤នាក់ ចាប់យកIce ១,៩៩ក្រាម។

៣ / បន្ទាយមានជ័យ៖ ជួញដូរ ២ករណី ឃាត់ ៣នាក់ ប្រើប្រាស់ ១ករណី ឃាត់ ៤នាក់ ចាប់យកIce ៩,០៦ក្រាម។

៤ / កំពង់ចាម៖ ប្រើប្រាស់ ១ករណី ឃាត់ ៨នាក់ ស្រី ១នាក់។

៥ / កំពង់ឆ្នាំង៖ ជួញដូរ ២ករណី ឃាត់ ៨នាក់ ស្រី ២នាក់ ចាប់យកIce ២៨,២៨ក្រាម។

៦ / កំពង់ស្ពឺ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ និងអនុវត្តន៍ដីកា ២ករណី ចាប់ ២នាក់ ចាប់យកIce ០,១០ក្រាម។

៧ / ក្រចេះ៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ស្រី ១នាក់ និងអនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ចាប់យកIce ៨កញ្ចប់តូច។

៨ / រាជធានីភ្នំពេញ៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ប្រើប្រាស់ ២ករណី ឃាត់ ១១នាក់ ចាប់យកIce ០,២១ក្រាម។

៩ / រតនគិរី៖ ជួញដូរ ១ករណី ឃាត់ ៤នាក់ ស្រី ២នាក់ ចាប់យកIce ១០០,៤៣ក្រាម។

១០ / ត្បូងឃ្មុំ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ១៩កញ្ចប់តូច ៕

ដោយ៖ អរុណរះ(រូបភាព៖ ឯកសារ)


ចែករំលែក៖