ព័ត៌មានទាន់ហេតុការណ៍៖

ថ្ងៃខែឆ្នាំកំណើតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ត្រូវបានកែតម្រូវពីថ្ងៃទី០៤ ខែមេសា ឆ្នាំ១៩៥១ ទៅជាថ្ងៃទី០៥ ខែសីហា ឆ្នាំ១៩៥២

ចែករំលែក៖

ភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាសម្រេច ករណី  ថ្ងៃខែឆ្នាំកំណើតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ត្រូវបានកែតម្រូវពីថ្ងៃទី០៤ ខែមេសា ឆ្នាំ១៩៥១ ទៅជាថ្ងៃទី០៥ ខែសីហា ឆ្នាំ១៩៥២ ត្រូវនឹងថ្ងៃអង្គារ ១៥កើត ខែស្រាពណ៍ ឆ្នាំរោងចត្វាស័ក ពុទ្ធសករាជ ២៤៩៦ តាមដីកាសម្រេច របស់សាលាដំបូងរាជធានីភ្នំពេញលេខ ៧៣៨ “ក” ដ.ម ចុះថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២។

ដំណើររឿងក្តី៖

រយៈកាលកន្លងមក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានប្រើថ្ងៃខែឆ្នាំកំណើតនៅក្នុង ឯកសារអត្រានុកូលដ្ឋាន និងឯកសារសម្គាល់អត្តសញ្ញាណផ្សេងៗ មានជាអាទិ៍ សំបុត្រកំណើត សៀវភៅ គ្រួសារ អត្តសញ្ញាណប័ណ្ណសញ្ជាតិខែ្មរ លិខិតឆ្លងដែន និងឯកសារផ្សេងទៀត ដោយបានចុះថ្ងៃខែឆ្នាំកំណើត នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ១៩៥១ ដែលមិនមែនជាថ្ងៃខែឆ្នាំកំណើតពិត និងត្រឹមត្រូវរបស់ សម្តេចឡើយ។ ថ្ងៃខែឆ្នាំកំណើតពិតប្រាកដរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គឺថ្ងៃទី០៥ ខែសីហា ឆ្នាំ១៩៥២ ត្រូវនឹងថ្ងៃអង្គារ ១៥កើត ខែស្រាពណ៍ ឆ្នាំរោង ចត្វាស័ក ពុទ្ធសករាជ ២៤៩៦។ ការប្រើប្រាស់ថ្ងៃខែឆ្នាំ កំណើត ថ្ងៃទី០៤ ខែមេសា ឆ្នាំ១៩៥១ របស់ សម្តេច បណ្តាលមកពីក្នុងអតីតកាល ប្រទេសមានសង្គ្រាម ហើយ សម្តេចបានកំណត់យកថ្ងៃទី០៤ ខែមេសា ជាថ្ងៃដែល សម្ដេច បានចូលព្រៃតស៊ូរំដោះប្រទេសជាតិ ប្រើជាថ្ងៃខែកំណើតនៅក្នុងឯកសារនានា ហើយឯកសារទាំងនោះនៅបន្តប្រើប្រាស់ជាបន្តបន្ទាប់។ នៅពេល ចុះសំបុត្របញ្ជាក់កំណើត កាលពីឆ្នាំ២០០៦ សម្តេច ក៏បន្តប្រើថ្ងៃខែឆ្នាំកំណើត ដូចខាងលើដដែល។ បច្ចុប្បន្ន សម្ដេច មានបំណងប្រើ និងស្នើសុំកែតម្រូវថ្ងៃខែឆ្នាំកំណើតឱ្យបានត្រឹមត្រូវតាមថ្ងៃខែឆ្នាំកំណើតពិតវិញ ដែល មានខ្លឹមសារដូចក្នុងពាក្យសុំដីកាសម្រេច ចុះថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០៦៦។ គ.ការអះអាងរបស់ភាគី និងភស្តុតាង៖

នាពេលសាកសួរ មេធាវី គី តិច ជាអ្នកតំណាងដោយអាណត្តិឱ្យអ្នកដាក់ពាក្យសុំ បានធ្វើសេចក្តី ថ្លែងការណ៍ថា បច្ចុប្បន្ន នៅក្នុងឯកសារអត្រានុកូលដ្ឋាន និងឯកសារសម្គាល់អត្តសញ្ញាណនានារបស់ សម្តេច ពុំបានចុះកាលបរិច្ឆេទកំណើតពិតប្រាកដនោះទេ គឺជាថ្ងៃដែល សម្ដេច បានចូលព្រៃតស៊ូរំដោះជាតិ។ បញ្ហានេះ បាននាំឱ្យមានការភាន់ច្រឡំពីឥស្សរជនជាតិ និងអន្តរជាតិ ប្រជាពលរដ្ឋ ព្រមទាំងមហាជនទូទៅ ដែល បានផ្ញើសារលិខិតជូនពរថ្ងៃចម្រើនជន្មាយុរបស់ សម្ដេច ដល់ទៅពីរដងក្នុងមួយឆ្នាំ។

តាមការបញ្ជាក់របស់ សម្តេច ថ្ងៃកំណើតពិតប្រាកដ គឺថ្ងៃទី០៥ ខែសីហា ឆ្នាំ១៩៥២។ ការបើ ថ្ងៃខែឆ្នាំកំណើតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅក្នុងឯកសារអត្រានុកូលដ្ឋាន និង ឯកសារសម្គាល់អត្តសញ្ញាណ មានជាអាទិ៍ សំបុត្រកំណើត សៀវភៅគ្រួសារ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ លិខិតឆ្លងដែន និងឯកសារផ្សេងៗទៀត បានដាក់កាលបរិច្ឆេទកំណើតរបស់ សម្តេច នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ១៩៥១ គឺជាថ្ងៃដែល សម្តេច បានចូលព្រៃតស៊ូរំដោះជាតិ និងមិនមែនជាថ្ងៃខែឆ្នាំកំណើតពិតរបស់ សម្តេច ឡើយ។ ជាមួយគ្នានេះ នៅរៀងរាល់ឆ្នាំ មានស្ថាប័នជាតិ និងឥស្សរជនជាន់ខ្ពស់ជាច្រើន បានផ្ញើសារលិខិតជូនពរ សម្ដេច នៅក្នុងឱកាសថ្ងៃចម្រើនជន្មាយុ នៅថ្ងៃទី០៥ ខែសីហា។ ខ្ញុំសុំដាក់សារលិខិតជូនពរ និងឃ្លីបវីដេអូ របស់ សម្តេច ដែលបានមានប្រសាសន៍បញ្ជាក់ដោយផ្ទាល់ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ អំពីថ្ងៃខែឆ្នាំ កំណើតពិតប្រាកដរបស់ សម្តេច ជាភស្តុតាង។

ក្នុងនាមជាមេធាវីតំណាងដោយអាណត្តិឱ្យ សម្ដេចអគ្គមហាសេខាបតីតេជោ ហ៊ុន សែន ខ្ញុំស្នើសុំ ឱតុលាការចេញដីកាសម្រេចកែតម្រូវថ្ងៃខែឆ្នាំកំណើតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ពីថ្ងៃទី០៤ ខែមេសា ឆ្នាំ១៩៥១ ទៅជាថ្ងៃទី០៥ ខែសីហា ឆ្នាំ១៩៥២ ត្រូវនឹងថ្ងៃអង្គារ ១៥កើត ខែស្រាពណ៍ ឆ្នាំរោង ចត្វាស័ក ពុទ្ឋសករាជ ២៤៩៦ និងបង្គាប់ឱ្យមន្ត្រីអត្រានុកូលដ្ឋាន អាជ្ញាធរដែលមានសមត្ថកិច្ចពាក់ព័ន្ឋ ធ្វើការកែតម្រូវទិន្នន័យអត្រានុកូលដ្ឋាន ព្រមទាំងឯកសារពាក់ព័ន្ធផ្សេងទៀតជូន សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន គាមនីតិវិធីដោយក្តីអនុគ្រោះ។

-បានឃើញសំបុត្របញ្ជាក់កំណើតលេខ២៤១ ចុះថ្ងៃទី០៣ ខែសីហា ឆ្នាំ២០០៦ ក្នុងសៀវភៅបញ្ជាក់ កំណើតលេខ០៣/២០០៦ ចេញដោយមន្ត្រីអត្រានុកូលដ្ឋានសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

 -បានឃើញសៀវភៅគ្រួសារ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ លិខិតឆ្លងដែន និងឯកសារផ្សេងទៀត -បានឃើញសារលិខិតជួនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឱកាសថ្ងៃចម្រើន ជន្មាយុ នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ១៩៥២ របស់ស្ថាប័ន និងឥស្សរជននានា។

-បានឃើញឃ្លីបវីដេអូជាប្រសាសន៍នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ របស់ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ។

-បានឃើញឯកសារពាក់ព័ន្ឋផ្សេងទៀតក្នុងសំណុំរឿង

សំអាងហេតុ

១-តាមពាក្យសុំដីកាសម្រេច ចុះថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២ និងសេចក្តីថ្លែងការណ៍នាពេលសាកសួរ របស់មេធាវីតំណាងដោយអាណត្តិឱ្យ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ន ព្រះរាជាណាចក្រកម្ពុជា បានប្ដឹងសុំឱ្យគុណការចេញដីកាសម្រេចកែតម្រូវថ្ងៃខែឆ្នាំកំណើតរបស់ សម្តេច ពី ថ្ងៃទី០៤ ខែមេសា ឆ្នាំ១៩៥១ ទៅជា ថ្ងៃទី០៥ខែសីហា ឆ្នាំ១៩៥២ ត្រូវនឹងថ្ងៃអង្គារ ១៥កើត ខែស្រាពណ៍ ឆ្នាំរោង ចត្វាស័ក ពុទ្ធសករាជ ២៤៩៦ ដែលជាថ្ងៃខែឆ្នាំកំណើតពិតប្រាកដ ដោយលើកមូលហេតុថា ការ ចុះថ្ងៃខែឆ្នាំកំណើតក្នុងឯកសារនាពេលនោះ ជាការកំណត់យកថ្ងៃខែចូលព្រៃរំដោះប្រទេស ពុំមែនជាថ្ងៃខ កំណើតពិតប្រាកដទ។

២-តាមសំបុត្របញ្ជាក់កំណើតលេខ២៤១ ចុះថ្ងៃទី០៣ ខែសីហា ឆ្នាំ២០០៦ ក្នុងសៀវភៅបញ្ជាក់ កំណើតលេខ០៣/២០០៦ ឃើញថា មន្ត្រីអត្រានុកូលដ្ឋានសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ បាន ចុះថ្ងៃខែឆ្នាំកំណើតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅថ្ងៃទី០៤ ខែមេសា ប៉ុន្តតាមរយៈ បវីដេអូជាប្រសាសន៍បញ្ជាក់ផ្ទាល់របស់ សម្ដេច ផ្សាយតាមបណ្ដាញសារព័ត៌មាន FRESH NEWS នៅថ្ងៃទី ១៧ ខែឧសភា ឆ្នាំ២០២២ សម្តេច បានមានប្រសាសន៍បញ្ជាក់ច្បាស់ថា ថ្ងៃខែឆ្នាំកំណើតពិតប្រាកដរបស់ សម្តេច គឺថ្ងៃទី០៥ ខែសីហា ឆ្នាំ១៩៥២ ត្រូវនឹងថ្ងៃអង្គារ ១៥កើត ខែស្រាពណ៍ ឆ្នាំរោង ចត្វាស័ក ពុទ្ឋសករាជ ២៤៨៦ ពុំមែនថ្ងៃទី០៤ ខែមេសា ឆ្នាំ១៩៥១ ឡើយ។ តាមសេចក្ដីថ្លែងការណ៍របស់មេធាវី និងតាមរយៈប្រសាសន៍ ផ្ទាល់របស់ សម្ដេច អាចបញ្ជាក់បានថា មានការចុះបញ្ជី និងបានប្រើថ្ងៃខែឆ្នាំកំណើតដែលមិនមែនជាថ្ងៃខែឆ្នាំ១ កំណើតពិតរបស់ សម្តេច ក្នុងរយៈពេលកន្លងមក។

៣-តាមស្ថានភាពជាក់ស្ដែង ស្ថាប័នជាតិ និងឥស្សរជនជាន់ខ្ពស់ជាច្រើន បានផ្ញើសារលិខិតជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឱកាសថ្ងៃចម្រើនជន្មាយុ នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ១៩៥២ ជារៀងរាល់ឆ្នាំ។ នៅឆ្នាំ២០១៨ មានសារលិខិតជូនពរចុះថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៨ របស់លោកជំទាវ កិត្តិសង្កហបណ្ឌិត យួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា, សារលិខិតគោរពជូនពរ លេខ ធ១២/១៩ ១ រ ព អ រ.ប ចុះថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៨ របស់លោកជំទាវ កិត្តិសង្គហបណ្ឌិត ប៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច, សារលិខិតជូនពរលេខ៨៤៨ សជណ ប.ស្ថ ចុះថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៩ របស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងសារលិខិតជូនពរលេខ០៧៦/១៩ សជណ ចុះថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៨ របស់ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានគោរពជូនពរជូនចំពោះ សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឱកាសថ្ងៃចម្រើនជន្មាយុ ដែលប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៩។ ឆ្នាំ២០២០ មានព្រះរាជសារជូនពរ ចុះថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០ របស់ សម្ដេចព្រះសង្ឃ នាយក នន្ទ ង៉ែត គណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា, សារលិខិតជូនពរលេខ០៥/២០ ថ.ព.ក ចុះថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០ របស់ សម្តេចព្រះពោធិវ័ង្ស អំ លឹមហេង ប្រធានថេរសភា នៃព្រះពុទ្ឋសាសនា នៅព្រះរាជាណាចក្រកម្ពុជា, សារលិខិតជូនពរ ចុះថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០ របស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងសារលិខិតជូនពរលេខ០៩៥៩ ព.ម ចុះថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០ របស់ឯកឧត្តម ខៀវ កាញារឹទ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានប្រទានពរ និងគោរពជួនពរ ជួនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឱកាសថ្ងៃចម្រើនជន្មាយុ ដែលប្រព្រឹត្តទៅនៅថ្ងៃទី ០៥ ខែសីហា ឆ្នាំ២០២០។ ឆ្នាំ២០២១ មានសារលិខិតជូនពរលេខ១៤៣០ ដនស ចុះថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១ របស់ឯកឧត្តម ជា សុផារ៉ាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានគោរពជូនពរជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឱកាសថ ចម្រើនជន្មាយុ ដែលប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១។ តាមរយៈលិខិតជូនពរជារៀងរាល់ឆ្នាំ និងមានការដឹងឮជាទូទៅបែបនេះ អាចបញ្ជាក់បានថា ថ្ងៃខែឆ្នាំកំណើតពិតរបស់ សម្តេច គឺថ្ងៃទី០៥ ខែសីហា ឆ្នាំ១៩៥២។

៤-តាមការសំអាងហេតុក្នុងចំណុចទី១ ដល់ចំណុចទី៣ ខាងលើ អាចបញ្ជាក់បានថា ថ្ងៃខែឆ្នាំកំណើត ពិតប្រាកដរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គឺថ្ងៃទី០៥ ខែសីហា ឆ្នាំ១៩៥២ ត្រូវនឹង ថ្ងៃអង្គារ ១៥កើត ខែស្រាពណ៍ ឆ្នាំរោង ចត្វាស័ក ពុទ្ធសករាជ ២៤៩៦ ប្រាកដមែន ដែលគប្បីតុលាការធ្វើ ការសម្រេចកែតម្រូវថ្ងៃខែឆ្នាំកំណើតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឱ្យបានត្រឹមត្រូវ។

៥-យោងតាមបញ្ញត្តិមាត្រា២២ កថាខណ្ឌទី៣ នៃច្បាប់ស្តីពីនីតិវិធីនៃរឿងក្តីរដ្ឋប្បវេណីដែលមិនមែន ជាបណ្តឹង – ប្រាក់ប្រដាប់ក្តីគឺជាបន្ទុករបស់អ្នកដាក់ពាក្យសុំ ដូចនេះគប្បីតុលាការសម្រេចអំពីបន្ទុកនៃប្រាក់ ប្រដាប់ក្តីទៅតាមការកំណត់របស់ច្បាប់។

ហេតុដូច្នេះសម្រេច

១-កែតម្រូវថ្ងៃខែឆ្នាំកំណើតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ពី “ថ្ងៃទី០៥ ខែមសា ឆ្នាំ១៩៥១ ” ទៅជា “ថ្ងៃទី០៤ ខែសីហា ឆ្នាំ១៩៥២ ត្រូវនឹងថ្ងៃអង្គារ ១៥កើត ខែស្រាពណ៍ ឆ្នាំរោង ចត្វាស័ក ពុទ្ធសករាជ ២៥៩៦ ”។

២-បង្គាប់ឱ្យមន្ត្រីអត្រានុកូលដ្ឋានមានសមត្ថកិច្ច ព្រមទាំងអាជ្ញាធរ និងស្ថាប័នដែលមានសមត្ថកិច្ច

ពាក់ព័ន្ធធ្វើការកែតម្រូវ

-គល់បញ្ជីសំបុត្របញ្ជាក់កំណើតលេខ២៤១ ចុះថ្ងៃទី០៣ ខែសីហា ឆ្នាំ២០០៦ ក្នុងសៀវភៅបញ្ជាក់ កំណើតលេខ០៣/២០០៦ ចេញដោយមន្ត្រីអត្រានុកូលដ្ឋានសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ

តាមខ្លឹមសារនៃសេចក្ដីសម្រេចក្នុងចំណុចទី១ ខាងលើ និង

-ឯកសារបញ្ជាក់អត្តសញ្ញាណពាក់ព័ន្ធផ្សេងទៀតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន តាមខ្លឹមសារនៃសេចក្តីសម្រេចក្នុងចំណុចទី១ ខាងលើ។

៣-ប្រាក់ប្រដាប់ក្តីជាបន្ទុករបស់អ្នកដាក់ពាក្យសុំ ៕

ដោយ ៖ សិលា


ចែករំលែក៖