ភ្នំពេញ ៖ ក្នុងនាមខ្ញុំស្នងការនគរបាលរាជធានីភ្នំពេញ បានឲ្យជំនាញខាងផែនសន្តិសុខអញ្ជើញ ប្អូនម្ចាស់ផេក ចូលមកស្នងការដ្ឋាននគរបាលរាជធានីដើម្បីជួយពន្យល់អំពី ពាក្យថា ” សន្តិភាព “។
សូម អរគុណ។ នេះជាលើកឡើងរបស់ លោកឧត្តមសេនីយ៍ ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជា ស្នងការដ្ឋាន នគរបាល រាជធានី ភ្នំពេញ កាលពីយប់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥។ ផ្ទុយទៅវិញ មកដល់វេលាម៉ោង៣និង៣០នាទី រសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ ម្ចាស់ផេក ” Bun Park” មិនទាន់ចូលខ្លួន មកស្នងការដ្ឋាននគរបាលរាជធានីដើម្បីជួយពន្យល់អំពី ពាក្យថា ” សន្តិភាព ” ! នេះជាការបញ្ជាក់ពី លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការដ្ឋានដ្ឋាន នគរបាល រាជធានី ភ្នំពេញ នៅរសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥។
ជាមួយមជ្ឈមណ្ឌលព័ត៌មាន«នគរវត្ត»លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការដ្ឋានដ្ឋាន នគរបាល រាជធានី ភ្នំពេញ បានបញ្ជាក់ថា ៖ តាមពិតមកទល់នឹងម៉ោងនេះ គាត់មិនទាន់បានចូលខ្លួនមកកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនៅឡើយទេ។ ប៉ុន្តែខាងសមត្ថកិច្ចកំពុងធ្វើការទំនាក់ទំនង ទៅម្ចាស់ផេក Bun Park ដើម្បីឲ្យគាត់មកពន្យល់ប្រាប់ជំនាញ ដូចអ្វីដែលលោកឧត្តមសេនីយ៍ឯក អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបង្ហោះលើផេកផ្លូវការរបស់គាត់ ។ លោកបន្តថា ៖ បើសិនជា ម្ចាស់ផេក Bun Park គាត់ចូលខ្លួនតាមការទំនាក់ទំនងរបស់សមត្ថកិច្ច លោកនឹងផ្ដល់ព័ត៌មាននេះជួនភ្លាម។
ដោយឡែក លោកបណ្ឌិត ទូច សុឃ: អ្នកនាំពាក្យរង ក្រសួងមហាផ្ទៃ មិនអាចធ្វើការទំនាក់ទំនងសុំការបំភ្លឺបានទេ ! ត្រង់សំណួរដែលសួរថា , ចុះបើ ម្ចាស់ផេក Bun Park មិនបានចូលខ្លួនមកស្នងការរដ្ឋាននគរបាលរាជធានីភ្នំពេញ តាមការអញ្ជើញរបស់សមត្ថកិច្ច តើមន្ត្រីនគរបាលយុត្តិធម៌ គាត់មានសិទ្ធិក្នុងការនាំខ្លួនបុគ្គលរូបនោះមកអនុវត្តច្បាប់បានឬទេ ? ដោយសារទូរសព្ទចូលគ្មានអ្នកទទួល ហើយតាមប្រព័ន្ធតេឡេក្រាម លោកអត់ទាន់បើកមើល។
សូមបញ្ជាក់ថា ៖ ម្ចាស់ផេកឈ្មោះ Bun Park បង្ហោះដោយប្រើពាក្យពេចន៍ ប៉ះពាល់ដល់ប្រមុខរាជរដ្ឋាភិបាល អាចមានចេតនាណាមួយ ក្នុងការចែករំលែក ព័ត៌មានបំពុលសង្គមនេះឱ្យប្រជាពលរដ្ឋមានការភាន់ច្រឡំ ឬក្នុងចេតនាបម្រើនយោបាយ ឱ្យក្រុមប្រឆាំងជ្រុលនិយម ? ពីព្រោះថា ផេករបស់គាត់ មានអ្នកចូលមើលច្រើន និងជាគ្រូជោគជ័យផងដែរ ។ ជុំវិញបញ្ហានេះ បើគាត់មិនចូលខ្លួនតាមការហៅរបស់សមត្ថកិច្ច អាចជារឿងមួយផ្សេង ដែលមន្ត្រីនគរបាលយុត្តិធម៌ ត្រូវតែ បើកការស៊ើបអង្កេត ស្រាវជ្រាវ ជាបឋមដោយឯកឯង ដើម្បីលុបបំបាត់និទណ្ឌភាពនៃបទល្មើសដែលកើតមានក្នុងសង្គមដោយ «ព័ត៌មាន»បំពុលសង្គមនេះ។
សូមជម្រាបថា ៖ ម្ចាស់ផេក Bun Park បានបង្ហោះថា «កំចាត់ក្មេងទំនើង និងចោរប្លន់ឱ្យបានទៅ ទើបអាចនិយាយបានថា យើងមានសន្តិភាព» ! …….. ការលើកឡើងរបស់លោក បានប៉ះពាល់គោលនយោបាយដឹកនាំរបស់រាជរដ្ឋាភិបាល ខណៈកម្ពុជា ជាប្រទេសកំពុងមានសន្តិភាពពេញលេញ ។ រហូតដល់ប្រជាពលរដ្ឋទូទៅ ឱ្យម្ចាស់ផេក ឈ្មោះ Bun Park ត្រូវយកខួរក្បាលគិតបន្តិចមើល៍ ! ប្រទេសដែលមានសន្តិភាព គឺគ្មានសង្គ្រាម មានន័យថា ទប់ស្កាត់បានមិនឱ្យមានសង្គ្រាមសុីវិល សង្គ្រាមផ្ទៃក្នុង មានការឯកភាពទឹកដី គ្មានការឈ្លានពានណាមួយពីបរទេស ។ ចំពោះក្មេងទំនើង ចោរប្លន់នៅប្រទេសណាក៏មានដែរលើពិភពលោក ហើយវាមិនបង្កឱ្យមានអសន្តិសុខ មិនឱ្យប្រទេស គ្មានសន្តិភាពនោះទេ ។ លោកពិនិត្យមើលប្រទេសលើពិភពលោក បូកទាំងអាមេរិក បិតាសន្តិភាព ផងដែរនោះ ក៏មានបទល្មើសខ្លះកើតឡើង ។
ការសរសេររបស់លោកមានចេតនាដ៏អាក្រក់មើលងាយ ដល់ការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដែលបានបូជា សាច់ស្រស់ ឈាមស្រស់ សព្វបែបយ៉ាង គ្រប់រូបភាព ដើម្បីបានប្រទេសសន្តិភាពនេះ ។ ទិដ្ឋភាពជារួម មជ្ឈដ្ឋានទូទៅរបស់ប្រជាពលរដ្ឋ មិនសប្បាយចិត្តចំពោះភាសាមាកងាយដ៏ធ្ងន់ធ្ងរពីលោក Bun Parkមកលើរាជរដ្ឋាភិបាលនោះឡើយ ។ គប្បីលោករៀនចែកឱ្យដាច់រវាងពាក្យ សន្តិភាព និង បទល្មើស ! សន្តិភាព គឺសំដៅទៅលើប្រទេសដែលអត់មានសង្គ្រាមសុីវិល ជម្លោះផ្ទៃក្នុងប្រដាប់អាវុធ ឬសង្គ្រាមឈ្លានពានពីបរទេសណាមួយ ។ ដោយឡែកបញ្ហាបទល្មើសពាក់ព័ន្ធការងារព្រហ្មទណ្ឌ ប្រទេសណាក៏មានច្បាប់ព្រហ្មទណ្ឌដែរ គ្មានប្រទេសណាមួយដែលគ្មានបទល្មើសនោះទេ ហើយចំពោះក្មេងទំនើង ចោរកម្ម ជាប្រភេទបទល្មើសដែលកើតឡើងក្នុងសង្គម ប៉ុន្តែប្រទេសមានច្បាប់ ច្បាប់ព្រហ្មទណ្ឌ សមត្ថកិច្ចធ្វើការស្រាវជ្រាវបង្ក្រាបជាហូហែរ បទល្មើសទាំងអស់នោះ ប៉ុន្តែវាមិនអាចបង្ក្រាបបាន១០០%នៃបទល្មើសទេ បើបង្ក្រាបអស់.! ចាំបាច់អីបង្កើតពន្ធនាគារ បង្កើតច្បាប់ព្រហ្មទណ្ឌទេ ព្រោះបទល្មើសនៅលើពិភពលោកប្រទេសណាក៏មានដែរ ហើយធ្ងន់ធ្ងរជាងកម្ពុជាទៅទៀត។
សម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថ្មីៗនេះថា៖ «ស៊ូនិយាយពាក្យ «សន្តិភាព» ឱ្យធុញ តែកុំឱ្យបាត់សន្តិភាព។
បើតាមប្រមុខដឹកនាំកម្ពុជា ប្រវត្តិសាស្រ្ត៥០០ឆ្នាំរបស់កម្ពុជា មិនដែលមានការឯកភាពជាតិនោះទេ ហើយងាកទៅសម័យអង្គរវិញ ក៏មានសង្រ្គាមផ្ទៃក្នុង និងជាមួយប្រទេសជិតខាងផងដែរ។ ក្រោយៗមកទៀត ក៏មានការផ្លាស់ប្ដូររាជធានីជាបន្តបន្ទាប់ ដោយសារសង្រ្គាមដែរ។
កម្ពុជាទើបតែទទួលបានសន្តិភាពក្នុងរយៈពេល ២៧ឆ្នាំនេះទេ ប៉ុន្តែ ក្នុងនោះ ក៏ធ្លាប់មានការប្រយុទ្ធគ្នាជាមួយប្រទេសជិតខាង ៤ឆ្នាំផងដែរ គឺចាប់ពី ២០០៨ ដល់២០១១។ នេះជាការរំឭករបស់ សម្ដេច ហ៊ុន ម៉ាណែត ដោយសង្កត់ធ្ងន់ថា សង្រ្គាមបានធ្វើឱ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់ពលរដ្ឋ និងការធ្វើធុរកិច្ចផ្សេងៗ។ ហេតុផលទាំងនេះ ដែលនាំឱ្យរដ្ឋាភិបាលត្រូវតែនិយាយពាក្យ «សន្ដិភាព» ព្រោះសន្តិភាពពិបាករក។
ម្ចាស់ផេក Bun Park បង្ហោះព័ត៌មាន មើលស្រាលដល់រាជរដ្ឋាភិបាល គួរគិតឡើងវិញ ឬត្រូវសមត្ថកិច្ចឃាត់ខ្លួនក៏ជាការត្រឹមត្រូវ ។
រាជរដ្ឋាភិបាលបានដាក់ចេញ ទិវាសន្ដិភាពនៅកម្ពុជា” ៖ មកដឹងពីគោលនយោបាយ៣ ,យុទ្ធសាស្រ្ត៥ និងកត្តានាំឱ្យទទួលជោគជ័យ៧
សូមបញ្ជាក់ថា ៖ កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ កន្លងទៅ ជាគម្រប់ខួប២៦ឆ្នាំនៃ”ទិវាសន្ដិភាពនៅ កម្ពុជា” ។ កម្ពុជាបានបិទបញ្ចប់ភ្លើងសង្គ្រាមទាំងស្រុង និងរក ឃើញសុខសន្តិភាពពេញលេញ នាំមកនូវការឯកភាពជាតិ និង ឯកភាពទឹកដីមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជា ប្រមាណ ជាង៥០០ឆ្នាំចុងក្រោយនេះ ។
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ប្រធានព្រឹទ្ធសភា ប្រធានគណបក្សប្រជាជនកម្ពុជា ជាមគ្គុទ្ទេសក៍ឯក និងជាបិតាសន្តិភាពកម្ពុជា បានចំណាយពេលជាង១៩ឆ្នាំគិតពី ថ្ងៃ៧ ខែមករា ឆ្នាំ១៩៩៧ រហូតដល់ ថ្ងៃ២៩ ខែធ្នូ ឆ្នាំ១៩៩៨ ដើម្បី ស្វែងរក ការ ឯកភាពជាតិមួយពេញលេញ ។នៅថ្ងៃទី២៩ ខែធ្នូ១៩៩៨ សម្តេច តេជោ ហ៊ុន សែន ស្ថាបនិកនយោបាយឈ្នះ-ឈ្នះ បានដាក់ ចេញ និងអនុវត្តប្រកបដោយ ជោគជ័យនូវនយោបាយឈ្នះ ឈ្នះ។
គោលនយោបាយ៣ចំណុច យុទ្ធសាស្រ្ត៥ ចំណុច និងកត្តានាំឱ្យទទួល ជោគជ័យចំនួន៧ បាននាំទៅដល់ការបញ្ចប់សង្រ្គាមនៅកម្ពុជា ។
ក្នុងនោះនាយឧត្ដមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយកអគ្គនាយកដ្ឋាន នយោបាយនិងកិច្ចការបរទេសនៃក្រសួងការពារជាតិ បានគូសរំលេច ខ្លឹមសារស្នូលរបស់នយោបាយឈ្នះ ឈ្នះ ដែលមានគោលនយោបាយ ៣ចំណុច៖
គឺទី១. ការធានារូបកាយ និងអាយុជីវិត គឺជាការ ធានា នូវសុវត្ថិភាពខាងផ្នែកសន្តិសុខផ្ទាល់ខ្លួនរបស់បុគ្គល និងគ្រួសារដែល បាន ស្ម័គ្រចិត្តបញ្ចប់ សង្គ្រាម និងការប្រយុទ្ធ ហើយ វិលត្រឡប់មករួមរស់ នៅក្នុងចរន្តនៃសង្គមជាតិវិញ ។
ទី២. គឺការធានាអាជីព និងមុខរបរ ពោលធានានូវសុវត្ថិភាព ខាង ផ្នែកអាជីព ដោយផ្ទាល់ជូនអ្នកទាំងអស់នូវ លទ្ធភាពគ្រប់គ្រាន់ក្នុងការបន្តមុខរបរ និងការរកស៊ី ចិញ្ចឹម ជីវិតដែលពួក គេធ្លាប់ មានកន្លងមក និងទី៣. ធានាកម្មសិទ្ធទ្រព្យសម្បត្តិទាំងចលន ទ្រព្យ និងអចលនទ្រព្យ ពោលធានា ខាងផ្នែកកម្មសិទ្ធដែល គេធ្លាប់មាន និងកាន់កាប់ក្នុងរយៈពេលកន្លងមកដោយគ្មានការដកហូត ឬរុះរើ ឡើយ។
ចំណែកយុទ្ធសាស្រ្ត៥ចំណុច ដែលគេហៅថា យុទ្ធសាស្ត្រ DIFID មកពីអក្សរកាត់នៃភាសាអង់គ្លេស DIFID ដែលមាន ពាក្យពេញលេញ មកពីពាក្យ៖
១.Divide (បំបែក), ។
២.Isolate (ធ្វើឱ្យឯកោ),។
៣.Finish (បញ្ចប់) ,។
៤.Integrate (សមាហរណកម្ម)។
និង៥. Develop (អភិវឌ្ឍ)។
បន្ថែមពីលើគោលនយោបាយ៣ និងយុទ្ធសាស្ត្រ៥ហើយនោះ នយោបាយឈ្នះ-ឈ្នះ បានពឹងផ្អែកលើកត្តា ជោគជ័យ ចំនួន៧ផ្សេង ទៀត រួមមាន៖
១. ថ្នាក់ដឹកនាំ៖ បេសកកម្មដែលនាំមកនូវសន្តិភាពសម្រាប់ជាតិ និងប្រជាជនមិនមែនជារឿងសាមញ្ញនោះទេ ហើយមិន អាចសម្រេច បានឡើយ បើមិនមានអគ្គមគ្គុទ្ទេសក៍ឯកដឹកនាំត្រឹមត្រូវ។ ក្នុងនោះ កម្ពុជា មានភ័ព្វសំណាងដែល មានមេដឹក នាំពោរពេញដោយទេព កោសល្យ គឺសម្តេចតេជោ ហ៊ុន សែន ដែលជាស្ថាបនិកសន្តិភាព។
២. តួនាទីរដ្ឋបាលកណ្តាល៖ រដ្ឋបាលកណ្តាលសំខាន់ខ្លាំងណាស់ ក្នុងការដឹកនាំនាវាកម្ពុជា រាប់ចាប់ពីស្ថាប័នព្រះមហាក្សត្រ នីតិបញ្ញត្តិ និងនីតិប្រតិបត្តិ គឺបានរួបរួមជាធ្លុងមួយ សហការគ្នា ដើម្បីឈានឆ្ពោះ ទៅជ័យជម្នះ។
៣. ប្រតិបត្តិករ៖ មេដឹកនាំល្អ ជារឿងសំខាន់មួយ ទន្ទឹមនឹងនេះ ប្រតិ បត្តិករទាំងឡាយដូចជាមហាជន និងកងយោធ ពល ខេមរ ភូមិន្ទជាដើម ដែលជាកម្លាំងស្នូលក្នុងការអនុវត្តនយោបាយឈ្នះ-ឈ្នះ គឺពិតជា សំខាន់ខ្លាំងណាស់។
៤. ការកសាងទំនុកចិត្ត៖ ការកសាងទំនុកចិត្តពីពលរដ្ឋមកលើ ថ្នាក់ ដឹកនាំ គឺជាចលករចាំបាច់ខ្វះមិនបាន ដោយចាប់ផ្តើម ចេញ ពីរឿង តូចតាចរហូតដល់ព្រឹត្តិការណ៍ធំៗ ដោយត្រូវរក្សាទឹកចិត្តពល រដ្ឋជានិច្ច។
៥. កត្តាមនោគមវិជ្ជានយោបាយ សេដ្ឋកិច្ច និងពាណិជ្ជកម្ម នេះជា កត្តាសំខាន់មួយ ដើម្បីរុញច្រានកាន់តែខិតទៅរក ជ័យ ជម្នះ បរិបទ នៃការផ្លាស់ប្តូរចរន្តសេដ្ឋកិច្ចរបស់កម្ពុជាជាបរិបទដ៏ធំក្នុងប្រវត្តិសាស្ត្រ ដោយបែរទៅរកសេដ្ឋកិច្ចទីផ្សារសេរី ដែលចរន្តបានជ្រាបដល់គ្រប់ ស្រទាប់ ប្រជាជាតិ។
៦. កត្តាការបរទេស មិនត្រឹមតែផ្ទៃក្នុងជាតិនោះឡើយ សហគមន៍ អន្តរជាតិ និងក្នុងតំបន់ ក៏បានដើរតួដ៏សំខាន់ផងដែរ។ ជាពិសេស ក្នុងកាលៈទេសៈដែលសហគមន៍អន្តរជាតិ បានប្តូរជំហររបស់ខ្លួន ដែលគាំទ្ររដ្ឋាភិបាលកម្ពុជាប្រជាធិបតេយ្យ មកទទួលស្គាល់រដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន វិញ។
៧.
ការបែកបាក់របបខ្មែរក្រហម សសរស្តម្ភទី១ របស់យុទ្ធសាស្ត្រ ឌីហ្វីដ គឺ Divide មានន័យថាបំបែក ដែលបាន បំបែក កម្លាំងស្នូល របស់ខ្មែរក្រហមជាក្រុមៗដាច់ចេញពីគ្នា ដូចជា តាម៉ុកឈរជើង នៅអន្លង់វែង ហើយក្រុម នួន ជា ឈរជើង នៅសំឡូត ទើបធ្វើឱ្យឥទ្ធិពល របស់ពួកខ្មែរក្រហមចុះខ្សោយ ហើយរាជរដ្ឋាភិបាល អាចសម្រេច បាននូវជ័យជម្នះ ពេញ លេញជូនប្រជាជាតិទាំងមូល។
ចំពោះម្ចាស់ផេក Bun Park បង្ហោះបានបង្ហោះថា «កំចាត់ក្មេងទំនើង និងចោរប្លន់ឱ្យបានទៅ ទើបអាចនិយាយបានថា យើងមានសន្តិភាព»។ នេះជាភាសាប្រមាថថ្នាក់ដឹកនាំប្រទេសជាតិហើយ មជ្ឈដ្ឋានទូទៅរបស់ប្រជាពលរដ្ឋដែលស្រឡាញ់ «សន្តិភាព» សូមឱ្យសមត្ថកិច្ចចាត់វិធានការលើបុគ្គលនេះ ទៅតាមផ្លូវច្បាប់ ។
ម្ចាស់ផេក Bun Park កំពុងចាត់ទុកថា សមត្ថកិច្ចមិនហ៊ានអនុវត្តផ្លូវច្បាប់មែន ទើបម្ចាស់ផេក ” Bun Park” មិនទាន់ចូលខ្លួន មកស្នងការដ្ឋាននគរបាលរាជធានីដើម្បីជួយពន្យល់អំពី ពាក្យថា ” សន្តិភាព ” ! ៕
ដោយ៖ តារា