ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចខេត្តព្រះសីហនុ​ ឃាត់ខ្លួន​ជនសង្ស័យចំនួន​ ៦នាក់​ ពាក់ព័ន្ធ​ករណីលួចមានស្ថានទម្ងន់ទោស (លួចម៉ូតូដោយកាច់បំបែកសោរ.ក) និងទទួលផលចោរកម្ម

ចែករំលែក៖

ខេត្ត​ព្រះសីហនុ​៖​ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​ នៅរសៀល​ថ្ងៃ​ទី​១៧​ ខែមីនា​ ឆ្នាំ​២០២៥នេះ​ បានបង្ហាញមុខ​ជនសង្ស័យ​ចំនួន​ ០៦នាក់​ ជាសាធារណៈ​ មុននិងបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត​ ដើម្បី​បន្ត​នីតិវិធី​ច្បាប់​ បន្ទាប់ពី​កម្លាំងសមត្ថកិច្ច​ជំនាញ​ បានចុះ​ស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​យកមកសាកសួរ​ ។ 

ប្រភពដដែលបន្តថា​ ក្នុងប្រតិបត្តិការបង្រ្កាបករណីអំពើលួចមានស្ថានទម្ងន់ទោស (លួចម៉ូតូដោយកាច់បំបែកសោរក) និងទទួលផលចោរកម្មនេះ​ បានធ្វេីឡេីង​នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង ០១និង០០នាទី នៅជិតផ្ទះសំណាក់មួយ ស្ថិតនៅភូមិ៣ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ ។ 

ជាក់ស្ដែង​កម្លាំងសមត្ថកិច្ច​ បានឃាត់ខ្លួន​ជនសង្ស័យចំនួន ០៦នាក់ (អាយុ ១៥-៣៩ ឆ្នាំ) និងចាប់យក​វត្ថុតាង​រួមមាន​៖

-ម៉ូតូ ០៦គ្រឿង (ផលនៃអំពើចោរកម្ម)

-ទូរស័ព្ទ ០៦គ្រឿង (iPhone, Infinix, Nokia, Vivo)

-នាឡិកាដៃ ០១

-សោកែច្នៃ ០១

-ស្លាកលេខ ០១។ បច្ចុប្បន្ន​ម៉ូតូត្រូវបានរក្សាទុកនៅការិយាល័យនគរបាល ដើម្បីស្វែងរកម្ចាស់ផងដែរ។ 

គួរបញ្ជាក់ថា​ ជនសង្ស័យ​ចំនួន​ ០៦នាក់​ ក្រោយកម្លាំងសមត្ថកិច្ចជំនាញ​ បង្ហាញមុខ​ជាសាធារណៈ​រួច​ ក៏ត្រៀមបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត​ ដើម្បី​ចាត់​ការ​តាម​ច្បាប់​៕

ដោយ៖ តារា


ចែករំលែក៖