ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលជាតិស្ថិតិចិនបង្ហាញថា៖ សេដ្ឋកិច្ចជាតិចិនបានងើបឡើងជាលំដាប់ក្នុងខែមករា និងខែកុម្ភៈ ហើយមាននិន្នាការអភិវឌ្ឍន៍ល្អប្រសើរ

ចែករំលែក៖

ចិន​៖​ បេីយោងតាម​ការចេញផ្សាយរបស់គេហទំព័រ «CCFR China state-controlled media » បា​ននិយាយថា៖​ នាព្រឹកថ្ងៃទី១៧​ ខែមីនានេះ ការិយាល័យព័ត៌មានរបស់ក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានធ្វើសន្និសីទសារព័ត៌មាន ដោយមានអ្នកនាំពាក្យនៃរដ្ឋបាលជាតិស្ថិតិចិនធ្វើបទបង្ហាញអំពីប្រតិបត្តិការសេដ្ឋកិច្ចជាតិចិនក្នុងរយៈពេលពីរខែដើមនៃឆ្នាំ២០២៥នេះ។

 ទិន្នន័យបង្ហាញថាក្នុងខែមករា និងខែកុម្ភៈឆ្នាំនេះ ការផលិតផ្អែកឧស្សាហកម្មបានកើនឡើងយ៉ាងឆាប់រហ័ស ដោយតម្លៃបន្ថែមនៃសហគ្រាសមានទំហំផលិតកម្មច្រើននៅទូទាំងប្រទេសកើនឡើង ៥.៩% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ ឧស្សាហកម្មសេវាកម្មបានបង្ហាញពីនិន្នាការកើនឡើងដ៏ល្អប្រសើរ ដែលសន្ទស្សន៍ឧស្សាហកម្មសេវាកម្មទូទាំងប្រទេសបានកើនឡើង ៥.៦% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ កំណើននៃការលក់ក្នុងទីផ្សារបានកើនឡើងលឿន ដោយមានទំហំលក់រាយសរុបនៃទំនិញប្រើប្រាស់ដល់ទៅ ៨៣៧៣.១ ពាន់លានយាន់ប្រាក់ចិន ដែលបានកើនឡើង ៤.០% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។

និយាយជារួម ក្នុងខែមករា និងខែកុម្ភៈឆ្នាំ២០២៥ សេដ្ឋកិច្ចជាតិចិនបានបន្តឆ្ពោះទៅរកនិន្នាការថ្មី និងភាពល្អប្រសើរ ហើយគុណភាពនៃការអភិវឌ្ឍក៏ត្រូវបានលើកកម្ពស់ជាលំដាប់ផងដែរ៕

ដោយ​៖ តារា​


ចែករំលែក៖