ព័ត៌មានទាន់ហេតុការណ៍៖

អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកំពង់ធំ បញ្ជាក់ថា, សម្រេចឱ្យមេឃុំចំណារលើ ស្រុកស្ទោង នៅក្រៅឃុំបណ្ដោះអាសន្ន ក្រោយចាប់ខ្លួនម្សិលមុិញ !

ចែករំលែក៖

ខេត្តកំពង់ធំ ៖ អយ្យការអមសាលាដំបូងខេត្តកំពង់ធំ មានកិត្តិយសគោរពជម្រាបជូនសាធារណជនឱ្យបានជ្រាបថា កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ ឈ្មោះ ញឹម សារ៉ុម ហៅ ឌុក សារ៉ុម ហៅ ឌុប រ៉ុម ភេទប្រុស អាយុ៥២ឆ្នាំ ដែលបច្ចុប្បន្នជាបេក្ខជនជាប់ឆ្នោតក្រុមប្រឹក្សាឃុំចំណារលើ ស្រុកស្ទោង ខេត្តកំពង់ធំ ត្រូវបានចាប់ខ្លួនតាមរយៈ ដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ ១៣៣ ដ,០/២០១២ ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១២ របស់សាលាដំបូងខេត្ត កំពង់ធំ ពីបទ “ប្លន់”។ អយ្យការអមសាលាដំបូងខេត្តកំពង់ធំ សូមធ្វើការជម្រាបជូនសាធារណជននូវនីតិវិធីក្នុងការអនុវត្តផ្លូវច្បាប់ពាក់ព័ន្ធលើ ឈ្មោះ ញឹម សារ៉ុម ហៅ ឌុក សារ៉ុម ហៅ ឌុប រ៉ុម ភេទប្រុស អាយុ៥២ឆ្នាំ ដូចខាងក្រោម៖ ១. ឈ្មោះ ញឹម សារ៉ុម ហៅ ឌុក សារ៉ុម ហៅ ឌុប រ៉ុម ភេទប្រុស អាយុ៥២ឆ្នាំ ត្រូវបានចោទប្រកាន់ពីបទ “ប្លន់” និង ផ្តន្ទាទោសតាមរយៈសាលក្រមកំបាំងមុខ លេខ ០៧ “ង” ចុះថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៤ របស់ សាលាដំបូងខេត្តកំពង់ធំ ដោយដាក់ពន្ធនាគារកំណត់ ០៥(ប្រាំ) ឆ្នាំ ពីបទ “ប្លន់” និង បានសម្រេចចេញដីកា បង្គាប់ឱ្យចាប់ខ្លួនលើ ឈ្មោះ ហ៊ឹម សារ៉ុម ហៅ ឌុក សារ៉ុម ហៅ ឌុប រ៉ុម ភេទប្រុស អាយុ៥២ឆ្នាំ ខណៈដែល ឈ្មោះ ញឹម សារ៉ុម ហៅ ឌុក សារ៉ុម ហៅ ឌុប រ៉ុម ភេទប្រុស អាយុ៥២ឆ្នាំ អវត្ដមាននៅគ្រប់ដំណាក់កាលនៃ កិច្ចនីតិវិធីរបស់តុលាការនាពេលកន្លងមក។

២. ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ កម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំបានអនុវត្តដីកាបង្គាប់ឱ្យចាប់ ខ្លួនលេខ ១៣៣ ដ.០/២០១២ ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១២ របស់សាលាដំបូងខេត្តកំពង់ធំ លើ ឈ្មោះ ញឹម សារ៉ុម ហៅ ឌុក សារ៉ូម ហៅ ឌុប រ៉ុម ភេទប្រុស អាយុ៥២ឆ្នាំ និង ត្រូវបានយកមកបង្ហាញខ្លួននៅចំពោះ មុខតំណាងអយ្យការអមសាលាដំបូងខេត្តកំពង់ធំ ដើម្បីធ្វើការជូនដំណឹងអំពីសាលក្រមកំបាំងមុខ លេខ ០៧ “ង“ ចុះថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៤ របស់សាលាដំបូងខេត្តកំពង់ធំ ស្របតាមនីតិវិធីច្បាប់។

៣. នៅចំពោះមុខតំណាងអយ្យការអមសាលាដំបូងខេត្តកំពង់ធំ ឈ្មោះ ញឹម សារ៉ុម ហៅ ឌុក សារ៉ុម ហៅ ឌុប រ៉ុម ភេទប្រុស អាយុ៥២ឆ្នាំ បានធ្វើការ សុំប្ដឹងទាស់នឹងសាលក្រមកំបាំងមុខ លេខ ០៧ “ង” ចុះថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៤ របស់សាលាដំបូងខេត្តកំពង់ធំ និង ស្នើសុំនៅក្រៅឃុំជាបណ្ដោះអាសន្ន។

៤. ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ សាលាដំបូងខេត្តកំពង់ធំ បានបើកសវនាការជាសាធារណៈដើម្បីជំនុំ ជម្រះមុនអង្គសេចក្តីលើការស្នើសុំនៅក្រៅឃុំជាបណ្ដោះអាសន្នរបស់ ឈ្មោះ ញឹម សារ៉ុម ហៅ, អ្នក សារ៉ុម ហៅ ឌុប រ៉ុម ភេទប្រុស អាយុ៥២ឆ្នាំ ហើយសាលាដំបូងខេត្តកំពង់ធំ បានសម្រេចឱ្យ ឈ្មោះ ញឹម សារ៉ុម ហៅ ឌុកសារ៉ុម ហៅ ឌុប រ៉ូម ភេទប្រុស អាយុ៥០ឆ្នាំ នៅក្រៅឃុំជាបណ្តោះអាសន្នតាមរយៈ សាលក្រមលេខ ០២ “ឆ” ចុះថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ របស់សាលាដំបូងខេត្តកំពង់ធំ។ អាស្រ័យដូចបានជម្រាប់ជូនខាងលើ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មានតាមការគួរ៕

ដោយ ៖ សិលា


ចែករំលែក៖