ក្រុមលេងនៅលីគកំពូលព័រទុយហ្គាល់បានប្រកាសថា Benfica បានចុះហត្ថលេខាលើខ្សែប្រយុទ្ធប្រេស៊ីល David Neres ពីក្រុមអ៊ុយក្រែន Shakhtar Donetsk ក្នុងកិច្ចសន្យារយៈពេល៥ឆ្នាំ។
Benfica នឹងចំណាយ១៥.៣លានអឺរ៉ូ (១៦លានដុល្លារអាមេរិក) សម្រាប់កីឡាករវ័យ២៥ឆ្នាំរូបនេះដែលមិនបានលេងណាមួយឱ្យ Shakhtar ដោយសារតែការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែនមួយខែបន្ទាប់ពីគាត់បានចុះហត្ថលេខាឱ្យពួកគេពី Ajax Amsterdam ។
Neres បាននិយាយថា “វាជាការល្អក្នុងការមកដល់ប្រទេសដែលមនុស្សគ្រប់គ្នានិយាយភាសាព័រទុយហ្គាល់ ហើយខ្ញុំរីករាយណាស់ដែលបានចុះហត្ថលេខាជាមួយក្លិប។ Benfica គឺជាក្លិបដ៏ធំមួយនៅអឺរ៉ុប និងនៅលើពិភពលោក” ។
ក្លិបក៏បានប្រកាសកាលពីថ្ងៃអង្គារដែរថា មិត្តរួមជាតិរបស់ Neres គឺ Everton Soares នឹងចាកចេញទៅក្លិបប្រេស៊ីល Flamengo ក្នុងតម្លៃ១៣.៥លានអឺរ៉ូ បន្ទាប់ពីរយៈពេល២ឆ្នាំនៅប្រទេសព័រទុយហ្គាល់។
គួររំលឹកថា ក្រុម Benfica បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៣ក្នុងក្របខ័ណ្ឌ Primeira Liga កាលពីរដូវកាលមុន ហើយបានតែងតាំងលោក Roger Schmidt ជាគ្រូបង្វឹកនៅក្នុងខែឧសភា ៕
ដោយ៖ ភារៈ(រូបភាព ៖ Reuters/CNA)