រដ្ឋាភិបាលតាលីបង់បានអំពាវនាវដល់សហគមន៍អន្តរជាតិជួយផ្តល់ជំនួយក្រោយការរញ្ជួយដីកម្រិតខ្លាំងនៅភាគខាងកើតប្រទេសនេះ បណ្តាលឱ្យមនុស្ស១៥០០នាក់ស្លាប់ និងរបួសជាច្រើន។
ការរញ្ជួយដីកម្រិត៦,១រ៉ិចទ័រត្រូវបានចាត់ទុកថាជាការរញ្ជួយដីសម្លាប់មនុស្សដ៏ច្រើនបំផុតក្នុងរយៈពេល២០ឆ្នាំកន្លងមក។ ការរញ្ជួយដីនេះបានបំផ្លាញផ្ទះប្រជាពលរដ្ឋជាង២០០០ខ្នងនៅរាប់រយភូមិរបស់ប្រជាពលរដ្ឋ។
ក្រៅពីអ្នកស្លាប់ ក៏មានអ្នករងរបួសជាង២ពាន់នាក់ដោយការរញ្ជួយដីនៅខេត្ត Paktika នាយប់ថ្ងៃទី២១ខែមិថុនា។
មេដឹកនាំជាន់ខ្ពស់របស់ក្រុមតាលីបង់ លោក Haibatullah Akhundzada បានអំពាវនាវដល់សហគមន៍អន្តរជាតិជួយដល់ពលរដ្ឋអាហ្វហ្គានីស្ថានដែលរងផលប៉ះពាល់ដោយការរញ្ជួយដី ។ ផ្ទះពលរដ្ឋក្លាយទៅជាគំនរបាក់បែកនៅក្នុងខេត្ត Pakitka ហើយមានសាកសពដេកស្លាប់ពាសពេញ៕ ដោយ៖ ធីរីណា
រូបថត ៖ TASS