ភ្នំពេញ៖ ជនមិនស្គាល់មុខបានដឹកបំពង់ឧស្ម័ន(សារធាតុអាម៉ូញាក់)មកទម្លាក់ចោលនៅចំណុចភូមិសំរោង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១៩និង៤៨នាទីយប់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ និងបណ្តាលឱ្យមនុស្សចំនួន៣នាក់ព្រះសង្ឃ៣អង្គបានពុលត្រូវបានរថយន្តសង្រ្គោះបន្ទាន់៧១១ កងពលតូចលេខ៧០ បានចេញប្រតិបត្តិការជួយសង្រ្គោះភ្លាមៗ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញមនុស្សប្រុសចំនួន២នាក់បេីករ៉ឺម៉កមួយគ្រឿងដឹកយកបំពង់ឧស្ម័នមកទម្លាក់ចោលក្នុងទឹក រួចហើយបានគេចខ្លួនបាត់។
បន្ទាប់មកក៏មានភាយក្លិនដល់បងប្អូនប្រជាពលរដ្ឋនៅក្បែរនោះ និងធ្វេីឱ្យពុលទេីបរាយការណ៍ទៅអាជ្ញាធរមានសមត្ថកិច្ចចុះមកពិនិត្យ និងហៅរថយន្តសង្គ្រោះរបស់កងពលតូចលេខ៧០ មកដឹកជនរងគ្រោះយកទៅសង្គ្រោះភ្លាមៗ។
ក្រោយពីពិនិត្យជាក់ស្តែងរួចមក អាជ្ញាធរបានរកឃេីញបំពង់ឧស្ម័នចំនួន៤បំពង់ និងបានយកទៅរក្សាទុកនៅកន្លែងមានសុវត្ថិភាព។ ចំណែកជនដែលដឹកយកមកទម្លាក់ចោលនោះសមត្ថកិច្ចកំពុងស្រាវជ្រាវតាមចាប់យកមកដាក់ទោសតាមច្បាប់៕
ដោយ៖សុខាសែនជ័យ