ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរ​ខេត្ត​កំពង់​ឆ្នាំង​ ដឹកនាំកម្លាំងចំរុះចុះបង្ក្រាបបទល្មើសនេសាទ(របាំងសាច់អួន) ដែលជនល្មើសបានដាក់ក្នុងរដូវបិទនេសាទ នៅក្នុងភូមិកំពង់អួរ និងភូមិសេះស្លាប់​ ស្រុកបរិបូណ៌

ចែករំលែក៖

ខេត្ត​កំពង់​ឆ្នាំង​៖​ លោក សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំង និងលោក ចេង ចាន់ដូណា អភិបាលស្រុកបរិបូណ៌ នាថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ បានដឹកនាំកម្លាំងចំរុះ ចុះបង្ក្រាបបទល្មើសនេសាទ(របាំងសាច់អួន) ដែលជនល្មើសបានដាក់ក្នុងរដូវបិទនេសាទ នៅក្នុងភូមិកំពង់អួរ និងភូមិសេះស្លាប់ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។

លោកអភិបាលរងខេត្តក៏បានដាក់បញ្ជាដាច់ខាត មិនឱ្យកើតមានបទល្មើសបែបនេះទៀតឡើយ ប្រសិនបើកើតមានទៀត អ្នកគ្រប់គ្រងនៅទីនោះ ជាអ្នកទទួលខុសត្រូវ។

សូមជម្រាបថា​ កម្លាំងសមត្ថកិច្ច​ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី២៣ ខែមិថុនាម្សិលមិញ​នេះ​​ បានចុះបង្ក្រាបបទល្មើសរបាំងសាច់អួនដែលមានប្រវែងចាប់ពី ៣៥០ដល់៤០០ម៉ែត្រ ចំនួន ១០របាំង ចាប់ពីភូមិកំពង់អួរដល់ភូមិសេះស្លាប់ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ តាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង៕

ដោយ​៖សហការី​


ចែករំលែក៖