ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យម្នាក់​ ពាក់ព័ន្ធនឹងករណីគ្រឿងញៀន

ចែករំលែក៖

ខេត្តព្រះសីហនុ៖ កម្លាំងជំ​នាញនៃអធិការដ្ឋាននគរ​បាលស្រុកព្រៃនប់​ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់​ ពាក់ពន្ធ័នឹងករណីគ្រឿងញៀន កាលពីវេលាម៉ោង​១២និង៤៥នាទីរសៀល​ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ម្សិលមិញនេះ​ នៅចំណុចផ្លូវក្រោយរោងចក្រ ស្ថិតក្នុងភូមិបន្ទាយព្រៃ ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

ជនសង្ស័យមានឈ្មោះ ឡាំ អ៊ូ មើត ភេទ​ប្រុស អាយុ​៣៨ឆ្នាំ មុខរបរមិន​ពិតប្រាកដ មានទីលំ​នៅភូមិ បន្ទាយប្រិយ៍ ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។  

ដោយ​ឡែក​ដកហូតវត្ថុតាងរួមមាន៖​      

-ម្សៅក្រាមសថ្លាសង្ស័យសារ​ធាតុញៀនចំនួន០៣កញ្ចប់ (ធំចំនួន០១កញ្ចប់ តូចចំនួន​០២កញ្ចប់) ។                        

-ជញ្ជីងថ្លឹង០១គ្រឿង ។ 

-ទូរស័ព្ទចំនួន០២គ្រឿង ។  

-ថង់សំរាប់វិចខ្ចប់ចំនួន​០៣​ដុំ ។                                                                                                                          

បច្ចុប្បន្នកម្លាំងជំនាញ​កំពុងកសាងសំ​ណុំរឿងតាមនីតិវិធី ៕

ដោយ​៖សហការី​


ចែករំលែក៖