ព័ត៌មានទាន់ហេតុការណ៍៖

ស្វាព្រាម ឈ្មោះអង់គ្លេស៖ Indochinese Silvered Langur ឈ្មោះវិទ្យាសាស្រ្ត៖ Trachypithecus germaini

ចែករំលែក៖

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៌មានពី​ក្រសួង​បរិស្ថាន​ បានឱ្យដឹងនៅព្រឹក​ថ្ងៃសុក្រទី​២៤​ ខែមិថុនា​ ឆ្នាំ​២០២២នេះ​ថា៖​ ស្វាព្រាម ឈ្មោះអង់គ្លេស៖ Indochinese Silvered Langur ឈ្មោះវិទ្យាសាស្រ្ត៖ Trachypithecus germaini។ 

ក្រសួង​បរិស្ថាន​ បានបន្ថែមថា​ ក្បាល ដងខ្លួន និងផ្នែកកន្ទុយរបស់ស្វាព្រាមមានពណ៌ខ្មៅប្រផេះពាសពេញដងខ្លួន។ ផ្ទៃមុខមានពណ៌ខ្មៅគ្នានរង្វង់កងព័ទ្ធជុំវិញភ្នែក។ ផ្នែកច្រមុះ និងមាត់មានពណ៌ស ប្រផេះ និងមានដុះកញ្ចុំពុកមាត់វែងពណ៌សដុះព័ទ្ធជុំវិញផ្ទៃមុខស្ទើរតែលុបបាត់ត្រចៀក។ 

សម្បុរស្វាព្រាមប្រែប្រួលទៅតាមអាយុ និងភេទ។ សត្វប្រភេទនេះរស់នៅជាហ្វូងមានប្រមាណពី១០ ដល់៤០ក្បាល ឬច្រើនជាងនេះ នៅព្រៃតាមតំបន់ព្រៃស្រោង ព្រៃពាក់កណ្តាលស្រោង តំបន់ព្រៃលិចទឹក និងតំបន់ឆ្នេរព្រៃកោកាង។ ចំណីរបស់វារួមមាន ផ្លែឈើ និងផ្កាឈើ។ 

គេសង្កេតឃើញស្វាព្រាមមាននៅតំបន់ជួរភ្នំក្រវាញ តំបន់ជុំវិញបឹងទន្លេសាប ភូមិភាគខាងជើងបឹងទន្លេសាប និងនៅតាមព្រំប្រទល់កម្ពុជា វៀតណាម។ ស្វាព្រាមស្ថិតក្នុងក្រុមប្រភេទមានដោយបង្គួរនៅកម្ពុជា និងត្រូវបានចុះក្នុងបញ្ជីក្រហម IUCN ជាប្រភេទគំរាមកំហែង៕

ដោយ​៖សហការី​


ចែករំលែក៖