ព័ត៌មានទាន់ហេតុការណ៍៖

គ្រូបង្រៀនម្នាក់រងរបួសធ្ងន់ជិះម៉ូតូបុកជាមួយម៉ូតូសណ្ដោងរុឺម៉កដឹកទ្រុងគោ ដែលឈប់នៅលើដងផ្លូវគ្មានភ្លើងសញ្ញាបំភ្លឺ

ចែករំលែក៖

ខេត្តស្វាយរៀង ៖ បុរសម្នាក់ដែលជាគ្រូបង្រៀនបានរងរបួសធ្ងន់ខណៈជិះម៉ូតូមួយគ្រឿងបុកជាមួយម៉ូតូសណ្ដោងរុឺម៉កដឹកទ្រុងគោ ដែលឈប់នៅលើដងផ្លូវគ្មានភ្លើងសញ្ញាបំភ្លឺ បញ្ច្រាសគ្នាយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិទាំងក្បាលព្រលប់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង៤០នាទីព្រលប់ថ្ងៃទី២៣ខែមិថុនាឆ្នាំ២០២២ លើផ្លូវជាតិលេខ១៣ ចន្លោះគីឡូម៉ែត្រ ១៧-១៨ ស្ថិតក្នុងភូមិត្រពាំងក្រែត ឃុំជ្រុងពពេល ស្រុករំដួល ខេត្តស្វាយរៀង។

យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថាបុរសរងគ្រោះមានឈ្មោះ សួស សារ៉ាន អាយុ ៤៤ឆ្នាំ មុខរបរគ្រូបង្រៀន រស់នៅភូមិត្រពាំងក្រែត ឃុំជ្រុងពពេល ស្រុករំដួល ខេត្តស្វាយរៀងជិះម៉ូតូម៉ាកហុងដាC១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ ពាក់ស្លាកលេខ ស្វាយរៀង ១R៧៦៣៧ខូចខាតទាំងស្រុង។

ចំណែកភាគីម៉ូតូសណ្ដោងរុឺម៉កត្រូវបានស្គាល់ឈ្មោះ យៀម យ៉ន់ ភេទប្រុស អាយុ ៣៥ឆ្នាំមុខរបរកសិករ រស់នៅភូមិថ្មី ឃុំបុសមន ស្រុករំដួល ខេត្តស្វាយរៀង ជិះម៉ូតូម៉ាកហុងដា វ៉េវពណ៌ក្រហម ពាក់ស្លាកលេខ កណ្ដាល១H-៥២០៧។

បើតាមសាក្សី បានឱ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាC១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ ពាក់ស្លាកលេខ ស្វាយរៀង ១R៧៦៣៧ទិសដៅពីត្បូងទៅជើងដល់ចំណុចកើតហេតុខាងលើក៏បានបុកនិងម៉ូតូសណ្ដោងរុឺម៉កដឹកទ្រុងគោដែលឈប់បញ្ច្រាសទិសនៅលើដងផ្លូវគ្មានភ្លើងសញ្ញាបំភ្លឺ បញ្ច្រាសគ្នាយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិទាំងក្បាលព្រលប់។

បច្ចុប្បន្ន ជនរងគ្រោះត្រូវបានក្រុមគ្រួសារបញ្ជូនទៅមន្ទីរពេទ្យខេត្តស្វាយរៀង រីឯម៉ូតូ និងម៉ូតូសណ្ដោងរុឺម៉កសមត្ថកិច្ចវាស់វែងនិងអូស យកមករក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលជ្រុងពពេល ដើម្បីដោះស្រាយពេលក្រោយតាមច្បាប់ ៕

ដោយ៖ យឹម សុថាន


ចែករំលែក៖