តម្លៃឧស្ម័នហ្គាសធម្មជាតិ នៅក្នុងតំបន់អឺរ៉ុបបានកើនឡើងខ្ពស់ ក្នុងពេលដែលការផ្គត់ផ្គង់ឧស្ម័នឱ្យអឺរ៉ុបតាមរយៈបំពង់បង្ហូរ Nord Stream មានភាពរអាក់រអួល។
នេះជាលើកដំបូងក្នុងរយៈពេល៣ខែកន្លងមកដែលតម្លៃឧស្ម័នហ្គាសបានកើនឡើងខ្ពស់ដល់ទៅ១៥០០ដុល្លារ ក្នុង១០០០ម៉ែត្រគូប នាថ្ងៃទី ២៣ខែមិថុនា ។
តម្លៃឧស្ម័នហ្គាសនៅមជ្ឈមណ្ឌល TTF ក្នុងប្រទេសហុល្លង់បានកើនឡើងដល់1.504 USD/1.000m3 ។ ចំណែកតម្លៃកាលពីថ្ងៃទី ២៣ខែមិថុនា មានតែ១៣៦៧ ដុល្លារប៉ុណ្ណោះក្នុង១០០០ម៉ែត្រគូប។
អ្នកឯកទេសវិភាគលោក Energi Danmark បានលើកឡើងថា «តម្លៃឧស្ម័នធម្មជាតិអាចនឹងកើនឡើងខ្ពស់ជាងនេះ ក្នុងករណីមានការប្រែប្រួលប្រភពផ្គត់ផ្គង់ពីរុស្ស៊ីនោះ»។ ទីផ្សារថាមពលនៅក្នុងតំបន់អឺរ៉ុបកំពុងប្រឈមនឹងកង្វះយ៉ាងខ្លាំង ដោយការផ្គត់ផ្គង់ពីក្រុមហ៊ុន Gazprom តាមបំពង់បង្ហូរ Gazprom នៅសល់តែ៤០%ប៉ុណ្ណោះ ។
តម្លៃឧស្ម័នកើនឡើងក្នុងពេលដែលប្រទេសតំបន់អឺរ៉ុបកំពុងតែ ព្យាយាមស្តុកឧស្ម័នដើម្បីទុកប្រើប្រាស់នៅក្នុងប្រទេសរៀងៗខ្លួន ។ ឃ្លាំងស្តុកឧស្ម័ននៅអឺរ៉ុបនាពេលនេះនៅសល់ប្រមាណ៥៥%ប៉ុណ្ណោះ ៕ ដោយ៖ ធីរីណា
រូបថត ៖ petrotimes.vn