ខេត្តកំពង់ឆ្នាំង ៖ នៅវេលាម៉ោងប្រហែល១២៖២០នាទីថ្ងៃទី២៥ ខែមិថុនា២០២២បុរសវ័យចំណាស់ម្នាក់ធ្វើដំណើរជិះឌុបប្រពន្ធត្រូវបានក្រុមជនសង្ស័យមានគ្នា៦នាក់ម៉ូតូ៣គ្រឿងដេញកាប់និងដាវទៅលើជនរងគ្រោះហើយដណ្តើមយកម៉ូតូជិះគេចខ្លួនបាត់។
សេចក្តីរាយការណ៍ពីស្រុកសាមគ្គីមានជ័យបានឲ្យដឹងនៅព្រឹកថ្ងៃទី ២៦មិថុនា ២០២២ថាជងរងគ្រោះម្ចាស់ម៉ូតូមានឈ្មោះ.ជូន វុធ ភេទប្រុសអាយុ៥២ឆ្នាំ រស់នៅក្នុងភូមិច្រាបកន្ទួត ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
សេចក្តីរាយការណ៍ពីស្រុកសាមគ្គីមានជ័យបានឲ្យដឹងបន្ថែមទៀតថាជនរងគ្រោះខាងលើជិះម៉ូតូ១គ្រឿងម៉ាកហុងដា C125 ពណ៍ខ្មៅពាក់ស្លាកលេខកំពង់ឆ្នាំង 1J – 5498 នៅចំណុចលើផ្លូវក្រាលគ្រួសក្រហមមួយកន្លែងស្ថិតក្នុង ភូមិអភិវឌ្ឍន៍ ឃុំ ស្វាយជុក ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។
សេចក្តីរាយការខាងលើដដែលបានឲ្យដឹងទៀតថាជនបង្កមិនត្រូវបានគេស្គាល់អត្តសញ្ញាណនិងមានគ្នា ៦ នាក់ម៉ូតូ ៣ គ្រឿងជិះឌុបគ្នាម៉ាកសង់C125ពណ៌ខ្មៅតែមិនមាននណាស្គាល់ស្លាកលេខទេនិងបានយកដាវសាំម៉ូរៃទៅកាប់លើជនរងគ្រោះបណ្ដាល ឲ្យរងរបួសកែងដៃខាងស្ដាំនិងចំមួកសុវត្ថិភាពផ្នែកខាងក្រោយគ្រាដែលជនរងគ្រោះមកមើលដីដែលរដ្ឋសម្បទានចែកអោយនៅភូមិខ្សាច់ស ។
បច្ចុប្បន្នសមត្ថកិច្ចកងរាជអាវុធហត្ថស្រុកសាម្គីមានជ័យសហការជាមួយកម្លាំងអធិការនគរបាលស្រុកសាមគ្គីមានជ័យកំពុងបើកការស្រាវជ្រាវដើម្បីស្វែងរកជនសង្ស័យ៕
ដោយ ៖ ចន្ថា