ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានក្រុមជម្រើសជាតិវែល Gareth Bale យល់ព្រមផ្លាស់ទៅក្លិប Los Angeles FC បន្ទាប់ពីចាកចេញពី Real Madrid

ចែករំលែក៖

ប្រធានក្រុមជម្រើសជាតិវែល កីឡាករ Gareth Bale បានយល់ព្រមចូលរួមជាមួយក្រុម Los Angeles FC របស់លីគកំពូលអាមេរិក MLS លើការផ្ទេរដោយមិនតម្លៃខ្លួន។ ខ្សែប្រយុទ្ធវ័យ៣២ឆ្នាំរូបនេះ បច្ចុប្បន្នជាកីឡាករមិនមានតម្លៃខ្លួនផ្ទេរ ក្រោយពីចាកចេញពី Real Madrid បន្ទាប់ពីស្នាក់នៅរយៈពេលឆ្នាំនៅទឹកដីអេស្ប៉ាញ។

កីឡាករដែលជួយក្លិបឈ្នះជើងឯក Champions League សម័យរូបនេះត្រូវបានផ្សារភ្ជាប់ជាមួយនឹងការវិលត្រឡប់ទៅកាន់ក្រុម TottenhamHotspur ក៏ដូចជាការផ្លាស់ប្តូរទៅកាន់ក្លិបក្នុងស្រុក Cardiff

ក្លិប Los Angeles FC មិន​ទាន់​បញ្ជាក់​ជា​ផ្លូវ​ការ​លើ​កិច្ច​ព្រម​ព្រៀង​នេះ​ទេ ប៉ុន្តែ Bale បាន​សរសេរ​លើ Twitter កាល​ពី​ថ្ងៃ​សៅរ៍​​ថា​ “ជួប​គ្នា​ឆាប់ៗ​នេះ Los Angeles”

ការចុះហត្ថលេខាលើ Bale ដែលបានចូលរួមជាមួយ Real Madrid ក្នុងតម្លៃកំណត់ត្រាពិភពលោក៨៥លានផោនកាលពីឆ្នាំ២០១៣គ្រោងនឹងធ្វើតាមការផ្លាស់ប្តូររបស់ក្លិប Los Angeles FC (LAFC) សម្រាប់ខ្សែការពារអ៊ីតាលី Giorgio Chiellini នៅដើមខែនេះ។

មាន​ការ​រំពឹង​ទុក​ថា Bale នឹង​បញ្ចប់​អាជីព​លេង​របស់​ខ្លួន​ប្រសិន​បើ​វែ​ខកខាន​ក្នុង​ការ​ប្រកួត​ជម្រុះ World Cup ឆ្នាំ២០២២នោះទេ ប៉ុន្តែបន្ទាប់ពីក្រុមរបស់លោក Robert Page បានកក់កៅអីក្នុងប្រទេសកាតាដោយផ្តួលអ៊ុយក្រែនក្នុងវគ្គផ្តាច់ព្រ័ត្រនៃការប្រកួត Play-off World Cup របស់ពួកគេកាលពីដើមខែនេះ ហើយសំណួរតែមួយគត់អំពីអនាគតរបស់ Bale គឺថាតើគាត់នឹងចូលរួមជាមួយក្លិបណា?

មានការផ្ដល់យោបល់ Bale នឹងជ្រើសរើសចូលរួមជាមួយក្លិប Cardiff ដោយភ្នាក់ងាររបស់គាត់បានបញ្ជាក់កាលពីដើមសប្តាហ៍នេះថា ពួកគេបានពិភាក្សាជាមួយក្លិChampionship

ក្លិប Cardiff ចែករំលែកកន្លែងហ្វឹកហាត់ជាមួយសមាគមបាល់ទាត់នៃប្រទេសវែលដែលនឹងអនុញ្ញាតឱ្យ Bale បន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយបុគ្គលិកពេទ្យ និងកាយសម្បទារបស់វែលពេលបំពេញកាតព្វកិច្ចក្លិប។ប៉ុន្តែគាត់កំពុងធ្វើដំណើរទៅលីគកំពូលអាមេរិក MLS ជាកន្លែងដែលរដូវកាលចាប់ផ្តើមពីខែកុម្ភៈដល់ខែតុលា ហើយទីផ្សារដោះដូរកីឡាករបន្ទាប់បន្សំរបស់ការប្រកួតនឹងបើកនៅថ្ងៃទី៧ ខែកក្កដា។

ក្លិប Los Angeles FC ដែលត្រូវបានគ្រប់គ្រងដោយអតីតកីឡាករជម្រើសជាតិអាមេរិក Steve Cherundolo បច្ចុប្បន្នគឺជាក្រុមកំពូលនៃ MLS’s Western Conference ហើយមានការប្រកួតចំនួន១៩ដែលត្រូវលេងក្នុងរដូវកាលធម្មតា។

ការ​ប្រកួត​វគ្គ​ជម្រុះ​ចុង​រដូវ​កាល​បន្ត​បន្ទាប់​ទៀត ដោយ​ការ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ MLS Cup នឹង​ត្រូវ​លេង​នៅ​ថ្ងៃ​ទី ខែ​វិច្ឆិកា ដល់ថ្ងៃទី១៦ ​មុន​យុទ្ធនាការ World Cup របស់ក្រុមជម្រើសជាតិវែលនឹង​ចាប់​ផ្តើម​ជាមួយ​នឹង​ការ​ប្រកួត​ជាមួយ​សហរដ្ឋ​អាមេរិក

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖