ក្លិប Nottingham Forest បានចុះហត្ថលេខាលើខ្សែប្រយុទ្ធសញ្ជាតិនីហ្សេរីយ៉ា Taiwo Awoniyi ពីក្លិប Union Berlin នៃក្របខ័ណ្ឌអាល្លឺម៉ង់Bundesliga ក្នុងកិច្ចសន្យារយៈពេល៥ឆ្នាំ។ នេះបើតាមក្លិបដែលទើបនឹងឡើងមកលេងក្នុងក្របខ័ណ្ឌ Premier League បានប្រកាសកាលពីថ្ងៃទី២៦ ខែមិថុនា។
ប្រព័ន្ធផ្សព្វផ្សាយរបស់អង់គ្លេសបានរាយការណ៍ថា ក្លិប NottinghamForest បានបង់ថ្លៃកំណត់ត្រាក្លិប១៧លានផោន (២០.៨៥លានដុល្លារអាមេរិក) សម្រាប់កីឡាករអន្តរជាតិវ័យ២៤ឆ្នាំរូបនេះ។
Awoniyi ក្លាយជាកីឡាករដំបូងរបស់ Nottingham Forest ចាប់តាំងពីពួកគេបានផ្តួលក្រុម Huddersfield Town ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Championship កាលពីខែមុន ដើម្បីបិទការវិលត្រឡប់របស់ពួកគេទៅកាន់ក្របខ័ណ្ឌ Premier League ។
Awoniyi បាននិយាយថា “វាតែងតែជាសុបិនរបស់ខ្ញុំក្នុងការលេងនៅ Premier League ហើយបាននិយាយជាមួយ (អ្នកគ្រប់គ្រងក្លិប) លោកSteve Cooper អំពីមហិច្ឆតារបស់យើង និងសម្លឹងមើល NottinghamForest ជាមួយនឹងប្រវត្តិដ៏អស្ចារ្យរបស់វា វាជាក្លិបដែលខ្ញុំចង់ក្លាយជាផ្នែកមួយ”។
គាត់គឺជាតួអង្គសំខាន់សម្រាប់ក្រុម Union Berlin កាលពីរដូវកាលមុន ដោយស៊ុតបញ្ចូលទីបាន២០គ្រាប់ក្នុងការបង្ហាញខ្លួន៤៣ប្រកួតក្នុងការប្រកួតទាំងអស់ ខណៈដែលពួកគេបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៥ក្នុង Bundesliga និងទទួលបានកៅអីមួយក្នុងក្របខ័ណ្ឌ Europa League ។
Awoniyi គឺជាកីឡាកររបស់ Liverpool ពីឆ្នាំ២០១៥–២០២១ ប៉ុន្តែមិនបានបង្ហាញខ្លួនជាក្រុមដំបូងសម្រាប់ក្លិបនោះទេ ហើយត្រូវបានបណ្តេញចេញក្នុងលក្ខខណ្ឌខ្ចីជើងជាច្រើនដង ៕
ដោយ៖ ភារៈ(រូបភាព ៖ Reuters/CNA)