បណ្តាប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើន G7 បានសម្រេចបង្កើតមូលនិធិមានទឹកប្រាក់ជាង៦០០ពាន់លានដុល្លារ ក្នុងរយៈពេល៥ឆ្នាំដើម្បីជួយដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធដល់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍។ នេះជាសកម្មភាពដើម្បីទប់ទល់ជាមួយ ផ្លូវមួយខ្សែក្រវាត់មួយរបស់ចិន។
នៅថ្ងៃទី២៦ខែមិថុនា ក្រុមប្រទេស G7 បានចាប់ផ្តើមជួបប្រជុំគ្នារយៈពេល៣ថ្ងៃនៅទីក្រុងBavaria Alps ប្រទេសអាល្លឺម៉ង់។ នៅក្នុងកិច្ចប្រជុំនោះ ប្រមុខដឹកនាំប្រទេស G7 បានឯកភាពគ្នាឈប់ទិញមាសពីប្រទេសរុស្ស៊ី ។
ជាក់ស្តែង ប្រធានាធិបតីបៃឌិន បានប្រកាសថា អាមេរិកនឹងចំណាយប្រាក់២០០ពាន់លានដុល្លារសម្រាប់ផ្តល់ជំនួយដោយមិនមានការប្រាក់។ ប្រាក់ទាំងនោះនឹងជួយទប់ស្កាត់បម្រែបម្រួលអាកាសធាតុ បញ្ហាសុខភាព ហេដ្ឋារចនាសម្ព័ន្ធ។
ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានសន្យាថា អឺរ៉ុបនឹងប្រមូលប្រាក់ប្រមាណ៣០០ពាន់លានដុល្លារសម្រាប់កម្មវិធីខាងលើ ។ ជាមួយគ្នានេះប្រមុខដឹកនាំប្រទេសកាណាដា ជប៉ុន ក៏បានសន្យាចំណាយប្រាក់សម្រាប់កម្មវិធីខាងលើផងដែរ៕ ដោយ៖ ធីរីណា
រូបថត ៖ REUTERS