ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចបញ្ជូនខ្លួនជនសង្ស័យចំនួន៥នាក់ពាក់ព័ន្ធករណីឆក់ប្លន់ទៅតុលាការ

ចែករំលែក៖

ភ្នំពេញ ៖ ជនសង្ស័យចំនួន៥នាក់ដែលសកម្មខាងឆក់យកទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋតាមដងផ្លូវ ត្រូវបានសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យបញ្ជូនខ្លួនទៅសាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២។

   ជនសង្ស័យទាំង៥នាក់មាន ៖

ទី១-ឈ្មោះ អុិន ចំរើន ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ។

២-ឈ្មោះ ម៉ន ម៉េងឡុង ហៅរ៉ុង ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ។

ទី៣-ឈ្មោះ ង៉ែត តុលា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរជាងជួសជុលរថយន្ត ស្នាក់នៅភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ។

ទី៤-ឈ្មោះ ហៃ សុខហេង ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិថ្មគោល២ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។

ទី៥-ឈ្មោះកែវ ហេងលាប ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ សិស្ស មានទីលំនៅភូមិថ្មគោល១ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។

    សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យខាងលេីត្រូវបានសមត្ថកិច្ចបង្ក្រាបបានកាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២ នៅសង្កាត់ចោមចៅទី១ នាំទៅសាកសួរនៅផ្នែកជំនាញខណ្ឌ។ លុះមកដល់ព្រឹកថ្ងៃទី២៨ នេះបានបញ្ជូនខ្លួនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ត ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖