សារព័ត៌មានCNNបានផ្សាយថា យ៉ាងហោចណាស់ក៏មានសាកសពជនភៀសខ្លួនខុសច្បាប់ត្រូវបានរកឃើញនៅក្នុងរថយន្តដឹកទំនិញធុនធំ ក្នុងទីក្រុង San Antonio រដ្ឋតិចសាស់ សហរដ្ឋអាមេរិក។
សមាជិកគណៈកម្មការទីក្រុង San Antonio លោកស្រី Adriana Rocha Garcia បានឱ្យដឹងថា មានមនុស្ស១៦នាក់បញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីជួយសង្គ្រោះ ។ មន្ត្រីក្នុងតំបន់បានផ្តល់ព័ត៌មានពីការរកឃើញជនភៀសខ្លួននៅក្នុងរថយន្តដឹកទំនិញ។
គិតមកដល់ថ្ងៃទី២៧ខែមិថុនា ទីក្រុង San Antonio មានអាកាសធាតុក្តៅរហូតដល់ទៅ ៣៨អង្សាសេរយៈពេល១៧ថ្ងៃជាប់គ្នា ។ ក្នុងពេលអាកាសធាតុក្តៅខ្លាំង ជនភៀសខ្លួននៅជិតព្រំដែនម៉ិចស៊ីកូ ងាយនឹងរងគ្រោះ ដោយសារការបាត់បង់ជាតិទឹក។
ក្នុងពេលនេះដែរ មន្ត្រីក្នុងតំបន់មិនទាន់លើកឡើងពីបញ្ហាខាងលើនៅឡើយទេ ។ កន្លងមកនៅក្នុងរដ្ឋតិចសាស់តែងតែរកឃើញជនភៀសខ្លួននៅក្នុងរថយន្តដឹកទំនិញ ដែលជាប់ពាក់ព័ន្ធនឹងក្រុមជួញដូរមនុស្សខុសច្បាប់ ។ កាលពីឆ្នាំ ២០១៧ មានមនុស្ស ៩នាក់ស្លាប់ និង៩០នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ក្រោយកម្លាំងសន្តិសុខបានរកឃើញពួកគេនៅក្នុងរថយន្តសណ្តោងចតនៅចំណតរថយន្តក្នុងទីក្រុង San Antonio៕ ដោយ៖ ធិរីណា
រូបថត ៖ CNN
រូបថត៖ AP